ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីបង្កើតឲ្យមានសមភាពយេនឌ័រ និងការអភិវឌ្ឍ លើគ្រប់វិស័យក្នុងសង្គម

2022/03/11 05:43:01 pm        555

ឧត្តរមានជ័យ៖ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រីទាំងអស់ នៅថ្ងៃទី ១១ខែមីនាឆ្នាំ២០២២នេះដែរ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១១១ ក្រោមប្រធានបទ "សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត"។

ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា គោលបំណងនៃកម្មពិធីនេះ គឺដើម្បីរំលេចពីតម្លៃនៃសុខសន្តិភាព នឹងការលើកកម្ពស់ វប្បធម៌ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម​ផងដែរ។

ឯកឧត្ដម បន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ ដោយផ្ដោតសំខាន់​ទៅលើគោលនយោបាយសមភាព«យេនឌ័រ» ដែលចាត់ទុកស្ត្រី​គឺ​ជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ ​និង​សង្គមជាតិ ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួមសកម្មភាពផ្សេងៗ​ក្នុង​ដំណើរឆ្ពោះទៅមុខ​ និងលើកកម្ពស់ស្ថានភាព ​សិទ្ធិឋានៈ ​និង​តួនាទីរបស់​ស្ត្រីនៅកម្ពុជា ដើម្បី​ឲ្យ​មាន​សមភាព​ពិតប្រាកដ​រវាងបុរស ​និងស្ត្រីដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប​ គ្រប់វិស័យ គ្រប់​ទីកន្លែង ពិសេសស្ត្រី ​គឺជាភ្នាក់ងារ​នាំ​មកនូវការ​ផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុងគ្រួសារតាមរយៈ ការអប់រំ​ទូន្មានកូន ​ចៅឲ្យបានល្អ ​មិន​ប្រព្រឹត្ត​អំពើ​ឧបាយមុខ ​និងការប្រើ​ហិង្សា​គ្រប់រូបភាព​នោះឡើយ ដើម្បីធ្វើការ ទប់ស្កាត់ និងកាត់បន្ថយ​ នូវរាល់អំពើហិង្សា ​ព្រមទាំងដោះស្រាយ ​ជម្លោះ​ នានា ប្រកប​ទៅដោយសន្តិវិធីក្នុងការងារសង្គម ។

យ៉ាងណាម៉ិញ ឯកឧត្ដម ក៏បានស្នើរដល់ស្រ្តីនៅក្នុង​ខេត្តឧត្តរមានជ័យ ត្រូវ​បង្កើន​កា​រ​ខិតខំប្រឹងប្រែង​រៀន​សូត្រ​សំដៅព​ង្រឹងលើ​កម្ពស់សមត្ថភាព ​យេនឌ័រ​និងចំណេះដឹង ឲ្យបានច្រើនបន្ថែមទៀត​ដើម្បី​ក្លាយ​ជាអ្នកដឹកនាំប្រកបទៅដោយវឌ្ឍនៈ​ និងជំហររឹងមាំ ​សម្រាប់ចូលរួមក្នុងការ​កសាង​សង្គមជាតិ​ថែមឲ្យមានភាពរីកចំរើនទៀតផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm