រដ្ឋាភិបាលប្រទេសស៊ីរី ព្រមព្រៀងលើបទឈប់បាញ់ថ្មីជាមួយកងកម្លាំងឃឺដ

2026/01/21 06:59:24 pm        195

រដ្ឋាភិបាលប្រទេសស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ បានព្រមព្រៀងលើបទឈប់បាញ់ថ្មីមួយកាលពីថ្ងៃអង្គារ ទី២០ ខែមករា ខណៈទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គោលបំណងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ក្នុងការប្រយុទ្ធប្រឆាំងក្រុមជីហាដរដ្ឋអ៊ីស្លាមភាគច្រើនត្រូវបានបញ្ចប់។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពបានបញ្ជូនកម្លាំងបន្ថែមទៅកាន់ទីតាំងលាក់ខ្លួននៅខេត្ត Hasakeh របស់ក្រុមឃឺដនៅភាគឦសាន ហើយកងកម្លាំងឃឺដបានដកខ្លួនថយចេញពីជំរំ Al-Hol ដែលផ្តល់ទីជម្រកដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម(IS) រួមមានទាំងស្ត្រី និងកុមារបរទេសផងដែរ។

បទឈប់បាញ់ចុងក្រោយនេះ បើកផ្លូវសម្រាប់ការចរចាបន្ថែមទៀតលើកិច្ចព្រមព្រៀងដែលបានប្រកាសរវាងប្រធានាធិបតី លោក Ahmed al-Sharaa និងប្រមុខកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) លោក Mazloum Abdi ដែលរួមមានការធ្វើសមាហរណកម្មរដ្ឋបាលស្វយ័តរបស់ក្រុមឃឺដទៅក្នុងរដ្ឋ។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ធ្លាប់បានគ្រប់គ្រងតំបន់ដ៏ធំល្វឹងល្វើយនៅភាគខាងជើង និងខាងកើតប្រទេសស៊ីរី ដែលខ្លួនដណ្តើមយកបានដោយការប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាម(IS) មានការគាំទ្រពីក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។

ប៉ុន្តែពេលនេះពួកគេបានដកថយចេញពីខេត្ត Raqa និងខេត្ត Deir Ezzor ដែលមានប្រជាជនភាគច្រើនជាពលរដ្ឋអារ៉ាប់ បន្ទាប់ពីការកើនឡើងយោធារបស់រដ្ឋាភិបាលដែលបានចាប់ផ្តើមនៅទីក្រុង Aleppo កាលពីដើមខែនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm