ចិន​ជំរុញ​អឺរ៉ុប​ឲ្យ​ស្វែងរក​គោលការណ៍​រួម​ដើម្បី​ដោះស្រាយ​វិបត្តិ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​

2022/03/11 05:43:24 pm        971

​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​សម​ភាគី​អ៊ីតាលី​របស់​លោក​គឺ​លោក Luigi Di Maio កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បញ្ហា​ដែល​មិន​ត្រូវបាន​ដោះស្រាយ​នៃ​ប្រព័ន្ធ​សន្តិសុខ​ប្លុក​អឺរ៉ុប គឺជា​ស្នូល​នៃ​វិបត្តិ​មួយ​ដែល​នៅតែ​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អឺរ៉ុបរួមទាំង​រុស្ស៊ី ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​ជម្លោះ​នេះ​។

​លោក Wang និង​លោក Di Maio បាន​ពិភាក្សា​ពី​យុទ្ធនាការ​យោធា​របស់​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​រិះរកមធ្យោបាយ​បញ្ចប់​អរិភាព​ឲ្យ​បាន​ឆាប់​អំឡុង​ជំនួប​តាម​វីដេអូ។ ក្រុមមន្ត្រី​ចិន​បាន​ជំរុញ​ដល់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបឲ្យ​ដោះស្រាយ​ក្ដីកង្វល់​របស់​រុស្ស៊ី​។ ប្រមុខ​ការទូត​ចិន​រូបនេះ​លើក​ឡើង​ថា​ ទ្វីប​នេះ​ត្រូវការ​ស្ថាបត្យកម្ម​សន្តិសុខ​ដោយ​ផ្អែកលើ​គោលការណ៍​ នៃ​ភាពមិន​អាច​បំបែក​បាន​របស់ខ្លួន​។ លោក​បាន​និយាយថា មានតែការពិភាក្សា​ស៊ីជម្រៅ និង​ទូលំទូលាយ​ជាមួយ​ភាគី​រុស្ស៊ី ដែល​អនុញ្ញាតឱ្យ​ការរៀបចំ​ឱ្យមាន​តុល្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​។​

​លោកបាន​រិះគន់​លើ​ការប្រើប្រាស់​ទណ្ឌកម្ម​ថា ​ជា​ឧបករណ៍​នៃ​ការបង្ខិតបង្ខំក្នុង​ទំនាក់ទំនង​អន្តរជាតិ ​ដោយនិយាយ​ថា មធ្យោ​បាយ​នេះ​មិនអាច​ដោះស្រាយ​បានទេ ផ្ទុយទៅវិញបែ​ជា​បង្កើត​ឲ្យ​មាន​បញ្ហា​ថ្មី​មួយ​ថែមទៀត​ទៅវិញ​ទេ។​ ​លោក​បាន​ព្រមាន​ថា វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ សម្រាប់​ការវាយប្រហារ​របស់ខ្លួន​ប្រឆាំង​លើ​អ៊ុយ​ក្រែ​ន នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ហិរញ្ញវត្ថុ​សកលលោក ថាមពល អាហារ ការ​ដឹក​ជញ្ជូន ខ្សែសង្វាក់​ផ្គត់ផ្គង់ និងទិដ្ឋភាព​ផ្សេងទៀត និង​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ជីវភាព​រស់នៅ​របស់​ប្រជាជនរបស់​ប្រទេស​ទាំងអស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        282
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        281
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm