លោក សួន ចំរើន ពីអតីតពលករដែលគ្មានជំនាញក្លាយទៅជាអ្នកមានជំនាញ និង​មាន​ការងារ​ច្បាស់​លាស់ ​តាមរយៈយន្ដការរបស់ក្រសួងការងារ

2026/01/21 07:38:48 pm        237

អតីតពលករខ្មែរត្រឡប់មកពីថៃគឺលោក សួន ចំរើន ដែល​ពី​មុន​គ្មាន​ជំនាញ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើតនៅខេត្តសៀមរាប ហើយ​បាន​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ២០២៥។

បន្ទាប់​ពី​ទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក, លោក ក៏បាន​សម្រេច​ចិ​ត្ត​ចុះ​ឈ្មោះ​ចូល​រៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ ធី. អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយលោករៀនតែ ២ថ្ងៃ​ប៉ុណ្ណោះ ក៏អាចបានចូលរួមធ្វើការងារតែម្ដង។

លោក សួន ចំរើន ប្រាប់ថា «ខ្ញុំមករៀនក្នុងរោងចក្រនេះ ខ្ញុំរៀនតែ ២ថ្ងៃទេ ខ្ញុំបាន​ការ​ងារ​ធ្វើ​ពេញ​សិទ្ធិ…គេថា រៀនក៏បានលុយដែរ ខ្ញុំក៏ខំរៀនបាន ២ថ្ងៃ ខ្ញុំក៏ចូលដេរបណ្ដោយ»។

ក្រោយពីទទួលបានការងារធ្វើ លោក ចំរើន បានលើកឡើងថា ក្រសួងការងារ ពិត​ជា​បាន​ជួយ​លោក​យ៉ាង​ស្វាហាប់ និងពិតប្រាកដ ដោយបានដឹកលោកពីក្រសួងមករៀននៅរោងចក្រ ធី. អេស ស្ព័ត នេះ ហើយបានជួយរកផ្ទះជួលឱ្យស្នាក់នៅរយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃថែមទៀត។

លោក សួន ចំរើន បានបន្ថែមថា «ខ្ញុំចង់អំពាវនាវឱ្យអ្នកដែលនៅក្នុងស្រុកខ្មែរក៏ដោយ អ្នក​ដែល​ទើប​មក​ពីថៃក៏ដោយ អ្នកនៅក្នុងប្រទេសថៃក៏ដោយ ការងារនៅប្រទេសខ្មែរយើងច្រើនណាស់ ក្រសួង​គាត់នៅតែជួយគ្រប់ភេទ ភេទប្រុស ភេទស្រីក៏ដោយត្រូវការទាំងអស់ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើននៅត្រូវការ»។

ជាមួយគ្នានេះ លោក ចំរើន បានអរគុណដល់ក្រសួងការងារ ដែលបាន​រៀបចំ​​​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ដេរ​នេះ ដោយធ្វើឱ្យលោកទទួលបានឱកាសការងារ ទាំងដែលពីមុន​មក​លោក​មិន​មាន​ជំនាញ​នេះ​សោះឡើ​យ ហើយប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើការងារដែលខ្លួនមានសព្វថ្ងៃនេះឱ្យបានល្អ និង​យូរអង្វែង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm