អ្នកការទូត៖ រដ្ឋអឺរ៉ុបមួយចំនួនគិតឡើងវិញ អំពីវត្តមានពួកគេនៅមូលដ្ឋានហ្កាហ្សា ដែលគាំទ្រដោយអាមេរិក

2026/01/21 07:41:46 pm        121

ក្រុមអ្នកការទូតបាននិយាយថា ប្រទេសអឺរ៉ុបជាច្រើន កំពុងពិចារណាថាតើត្រូវឈប់បញ្ជូនបុគ្គលិករបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសម្របសម្រួលមួយ ដឹកនាំដោយយោធាអាមេរិក សម្រាប់តំបន់ហ្កាហ្សា ដែរឬយ៉ាងណា ដោយនិយាយថា មជ្ឈមណ្ឌលនោះបានបរាជ័យក្នុងការបង្កើនលំហូរជំនួយទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយមជ្ឈមណ្ឌលនេះក៏មិនសម្រេចបានការផ្លាស់ប្តូរនយោបាយនៅទីនោះដែរ។

មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធា (CMCC) ត្រូវបានបង្កើតឡើងនៅភាគខាងត្បូងអ៊ីស្រាអែល ក្នុងខែតុលា ក្រោមផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ មូលដ្ឋានហ្កាហ្សាមួយនេះ មានភារកិច្ចត្រួតពិនិត្យបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយសម្រួលដល់ការចូលនៃជំនួយ និងការអភិវឌ្ឍគោលនយោបាយក្រោយសង្គ្រាមសម្រាប់ទឹកដីប៉ាឡេស្ទីន។

ប្រទេសរាប់សិប រួមទាំងអាល្លឺម៉ង់ បារាំង អង់គ្លេស អេហ្ស៊ីប និងអារ៉ាប់រួម បានបញ្ជូនបុគ្គលិក រួមទាំងអ្នករៀបចំផែនការយោធា និងមន្ត្រីចារកម្មរបស់ពួកគេទៅមជ្ឈមណ្ឌលនេះ ដើម្បីព្យាយាមជះឥទ្ធិពលដល់កិច្ចពិភាក្សាលើអនាគតរបស់ដែនដីហ្កាហ្សា។ ប៉ុន្តែប្រភពអ្នកការទូតបរទេសបានប្រាប់សារព័ទ៌មានរ៉យទ័រថា ក្រុមមន្ត្រីមកពីប្រទេសអឺរ៉ុបមួយចំនួន មិនទាន់វិលត្រឡប់ទៅមូលដ្ឋាន CMCC ដែលមានទីតាំងនៅជិតព្រំដែនហ្កាហ្សានោះវិញទេ ចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងឆ្នាំថ្មីមក។

ប្រទេសជាច្រើនកំពុងចោទសួរអំពីគោលបំណងនៃមជ្ឈមណ្ឌលនេះ ដោយអ្នកការទូតលោកខាងលិចម្នាក់បានពិពណ៌នាមូលដ្ឋាននេះថា "គ្មានទិសដៅ"។ ការគិតឡើងវិញរបស់អឺរ៉ុប គឺជាសញ្ញាចុងក្រោយបំផុតនៃភាពមិនស្រួលចិត្តក្នុងចំណោមសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន ខណៈលោក Trump បន្តដើរតាមគោលនយោបាយការបរទេសបែបមិនធម្មតារបស់លោក ចំពោះតំបន់ហ្កាហ្សា ដែនដីហ្គ្រីនឡែន និងប្រទេសវ៉េណេស៊ុយអេឡា ជាដើម៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm