រដ្ឋមន្ត្រីរុស្ស៊ីធ្វើទស្សនកិច្ចប្រទេសគុយបា ខណៈដែលលោក TRUMP បង្កើនសម្ពាធលើទីក្រុងឡាហាវ៉ាន់

2026/01/21 10:11:36 pm        91

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តកាលពីថ្ងៃអង្គារ ជាការបង្ហាញពីសាមគ្គីភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា រដ្ឋាភិបាលកុម្មុយនិស្តយូរអង្វែងរបស់កោះនេះ «ត្រូវត្រៀមខ្លួនដួលរលំ» នោះ។

នៅក្នុងខែនេះ លោក ត្រាំ បានព្រមានទីក្រុងឡាហាវ៉ាន់ឲ្យ«ធ្វើកិច្ចព្រមព្រៀង» ដែលលក្ខណៈនៃកិច្ចព្រមព្រៀងនេះ លោកមិនបានបង្ហាញទេ បើមិនដូច្នេះទេ នឹងជួបផលវិបាកស្រដៀងគ្នាទៅនឹងប្រទេសវ៉េណេ    ស៊ុយអេឡា ដែលមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ត្រូវបានបណ្តេញចេញពីអំណាចដោយកងកម្លាំងអាមេរិក ក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែក នៅថ្ងៃទី ០៣ ខែមករា ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

ប្រទេសវ៉េណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក ត្រាំ បានសន្យាថា នឹងកាត់ផ្តាច់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-1 អំពីសកម្មភាពរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចុះចតនៅប្រទេសគុយបាថា៖«យើងនៅក្នុងប្រទេសរុស្ស៊ី ចាត់ទុករឿងនេះថា ជាទង្វើនៃការឈ្លានពានប្រដាប់អាវុធដែលមិនបានបង្កហេតុប្រឆាំងនឹងប្រទេសវ៉េណេ    ស៊ុយអេឡា»។

លោកបានបន្ថែមថា៖«ទង្វើនេះមិនអាចត្រូវចាត់ទុកថា ត្រឹមត្រូវ តាមមធ្យោបាយណាមួយឡើយ ហើយជាថ្មីម្តងទៀតបង្ហាញពីតម្រូវការក្នុងការបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទប់ទល់នឹងកត្តាខាងក្រៅ»។

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡាហាវ៉ាន់ បាននិយាយថា រដ្ឋមន្ត្រីរូបនេះ នឹង«រៀបចំកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់» ខណៈពេលដែលកំពុងស្នាក់នៅក្នុងប្រទេសគុយបា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        32
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm