ប្រជាជននៅក្នុងទីក្រុងគីវ បានមកប្រមូលផ្តុំគ្នានៅក្នុងតង់ជំនួយកាលពីថ្ងៃអង្គារ ទី២០ ខែមករា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបណ្តាលឱ្យដាច់ចរន្តអគ្គិសនី កម្តៅ និងការផ្គត់ផ្គង់ទឹកនៅទូទាំងផ្នែកមួយចំនួនរបស់រដ្ឋធានីអ៊ុយក្រែន និងបណ្តាលឱ្យអគារលំនៅឋានស្ថិតក្នុងភាពងងឹត ខណៈសីតុណ្ហភាពធ្លាក់ចុះត្រជាក់ខ្លាំង។

តង់ជំនួយ ត្រូវបានបង្កើតឡើងនៅជិតអគារខ្ពស់ៗដែលទទួលរងដោយការដាច់ចរន្តអគ្គិសនី ដោយបានផ្តល់ទឹកក្តៅ ការសាកថ្មទូរស័ព្ទ និងការបន្ធូរបន្ថយពីភាពត្រជាក់។ ក្រុមគ្រួសារដែលមានកូនតូចៗ បានមកប្រមូលផ្តុំគ្នានៅខាងក្នុងទីជម្រក ដោយកម្តៅដៃរបស់ពួកគេលើម៉ាស៊ីនកម្តៅអគ្គិសនីដំណើរការដោយម៉ាស៊ីនភ្លើង។

ក្នុងចំណោមអ្នកនៅក្នុងទីជម្រក នាងIryna អាយុ៣៧ ឆ្នាំ បានទៅដល់ជាមួយកូនប្រុសពីរនាក់របស់នាងបន្ទាប់ពីបានមើលឃើញថាអគារលំនៅឋានរបស់ពួកគេគ្មានឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន។ នាងបាននិយាយថា នាងបានទប់ទល់ទៅនឹងគំនិតនៃការចាកចេញពីទីក្រុងគីវជាយូរមកហើយ ទោះបីជាមានគ្រោះថ្នាក់សង្គ្រាមក៏ដោយ ហើយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង ដើម្បីឱ្យកូនៗរបស់នាងអាចធំឡើងនៅក្នុងប្រទេសកំណើតរបស់ខ្លួន។