ភាគខាងជើងទៅខាងលិចប្រទេសជប៉ុននៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន អាចជួបប្រទះការធ្លាក់ព្រិលខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ ព្រិលធ្លាក់ខ្លាំង ក៏អាចកើតមាននៅក្នុងតំបន់នានាតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលជាធម្មតាពុំមានព្រិលធ្លាក់ច្រើនទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ស្ថានភាពទាំងនេះ គឺដោយសារតែគំរូសម្ពាធរដូវរងាខ្លាំង។

ក្នុងរយៈពេលប្រាំមួយម៉ោងរហូតដល់ម៉ោង៦ព្រឹកថ្ងៃពុធនេះ ព្រិលធ្លាក់បានឈានដល់២៤សង់ទីម៉ែត្រនៅក្នុងតំបន់ Sukayu នៃខេត្ត Aomori និង២០សង់ទីម៉ែត្រនៅអាកាសយានដ្ឋាន Wakkanai កោះ Hokkaido និងនៅក្នុងក្រុង Tadami ខេត្ត Fukushima។

គំរូសម្ពាធរដូវរងាខ្លាំង ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអាទិត្យ ដោយនាំមកនូវព្រិលធ្លាក់ខ្លាំង ជាចម្បងពីភាគខាងលិចទៅភាគខាងជើងប្រទេស តាមបណ្តោយឆ្នេរសមុទ្រជប៉ុន។
ព្រិលធ្លាក់ខ្លាំងអាចកើតមានសូម្បីតែនៅតំបន់ទំនាបក៏ដោយ ហើយព្រិលត្រូវបានគេរំពឹងថានឹងកើនឡើងនៅថ្ងៃព្រហស្បតិ៍ ពីតំបន់ Hokuriku ដល់តំបន់ Sanin។ ក្នុងរយៈពេល២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសុក្រ ព្រិលធ្លាក់១០០សង់ទីម៉ែត្រ ត្រូវបានគេព្យាករនៅក្នុងខេត្ត Hokuriku និងខេត្ត Niigata ។
ស្ថានភាពទាំងនេះអាចមានផលប៉ះពាល់យូរអង្វែង។ ផ្លូវថ្នល់អាចត្រូវបានបិទជាការប្រុងប្រយ័ត្នជាមុនដើម្បីការពារយានយន្តពីការជាប់គាំង។ មន្ត្រីអាកាសធាតុនិយាយថា ប្រជាជនគួរតែត្រៀមខ្លួនសម្រាប់ការរំខានចរាចរណ៍ដែលអាចកើតមាន ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីព្រិលធ្លាក់លើខ្សែអគ្គិសនី និងបំណាក់ដី។