បារាំង ស្នើឱ្យអង្គការណាតូ ធ្វើសមយុទ្ធនៅកោះហ្គ្រីនលែន និងបានត្រៀមខ្លួនចូលរួម

2026/01/21 10:50:17 pm        54

ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយនៅថ្ងៃពុធ (២១ មករា) នេះថា បារាំង បានស្នើឱ្យសម្ព័ន្ធយោធាណាតូ ធ្វើសមយុទ្ធមួយនៅតំបន់ហ្រ្គីនលែន (Greenland) ហើយទីក្រុងប៉ារីស ក៏បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមចំណែកក្នុងសមយុទ្ធ។

សំណើនេះបានកើតឡើងនៅពេលដែលបណ្ដាមេដឹកនាំពិភពលោក បានប្រមូលផ្តុំគ្នានៅកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ជាទីដែលប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថា នឹងបន្តជំរុញ «តម្រូវការ» របស់លោកក្នុងការគ្រប់គ្រងកោះហ្រ្គីនលែន ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។

កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីនិយាយថា កងកម្លាំងយោធាបារាំង មួយក្រុមតូចបានទៅដល់ទីក្រុងនូក របស់ដែនដីហ្គ្រីនឡែន ខណៈរដ្ឋអឺរ៉ុបមួយចំនួន បានដាក់ពង្រាយកងកម្លាំងមួយចំនួនតូចរបស់ពួកគេ ក្នុងបេសកកម្មឈ្លបយកការណ៍។ លោក Macron ធ្លាប់និយាយកាលពីសប្ដាហ៍មុនថា ក្រុមដំបូងនឹងត្រូវបានពង្រឹងក្នុងពេលឆាប់ៗនេះ ជាមួយនឹង «ទ្រព្យសម្បត្តិផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក»។

ថ្លែងនៅទីក្រុងដាវ៉ូស ថ្ងៃអង្គារសប្ដាហ៍នេះ លោក Macron បាននិយាយថា អឺរ៉ុបនឹងមិនចុះចាញ់នឹង «ពួកធ្វើបាបគេ» និងមិនអាចត្រូវបានគេគំរាមកំហែងនោះឡើយ ដែលជាការរិះគន់ខ្លាំងៗចំពោះការគំរាមរបស់លោក Trump ក្នុងការដាក់ពន្ធគយខ្ពស់ ប្រសិនបើអឺរ៉ុប មិនអនុញ្ញាតឱ្យលោកគ្រប់គ្រងហ្រ្គីនលែន ទេនោះ។ បណ្ដាមេដឹកនាំណាតូ បានព្រមានថា យុទ្ធសាស្ត្រហ្រ្គីនលែន របស់លោក Trump អាចធ្វើឱ្យសម្ព័ន្ធយោធានេះដួលរលំ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm