លោក Trump ប្រារព្ធឆ្នាំដំបូងនៃអាណត្តិទី២ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក

2026/01/21 11:05:43 pm        55

លោកប្រធានាធិបតី Donald Trump បានថ្លែងសុន្ទរកថា ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានខ្លី នៅឯសេតវិមាន ខណៈពេលដែលលោកប្រារព្ធឆ្នាំដំបូងនៃអាណត្តិទី២ របស់លោក ក្នុងនាមជាមេដឹកនាំទី៤៧ របស់សហរដ្ឋអាមេរិក។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) លោក Trump បានចាប់ផ្តើមដោយមានឯកសារមួយសំណុំធំមកជាមួយ ដែលលោកបានហៅវាថា ជាសមិទ្ធផលរបស់លោក ដោយបាននិយាយអំពីការកំណត់យកភាសាអង់គ្លេសជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក ចំពោះចំណាត់ការរបស់លោក ក្នុងការបង្ក្រាបលំហូរគ្រឿងញៀនចូលមកក្នុងប្រទេស។ លោក Trump បានលើកឡើងថា៖ «រដ្ឋបាលនេះ បានសម្រេចអ្វីៗជាច្រើនជាងរដ្ឋបាលដទៃទៀត រហូតមកដល់ពេលនេះ»។

ជាមួយគ្នានេះ លោក Trump ក៏បានយកពេលនេះនិយាយអំពីសមិទ្ធផល ជុំវិញការបង្ក្រាបលើជនអន្តោប្រវេសន៍របស់រដ្ឋបាលរបស់លោកដែរ ដោយយករូបថតឧក្រិដ្ឋជនមួយចំនួនដែល ICE (ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួន។ ហើយលោកក៏បានចង្អុលបង្ហាញពីការថយចុះនូវការឆ្លងព្រំដែន និងពោលសរសើរទីភ្នាក់ងារ ICE។

លោក Trump បាននិយាយដោយមោទនភាពថា៖ «រយៈពេល ៨ខែជាប់ៗគ្នា គ្មានជនអន្តោប្រវេសន៍ខុសច្បាប់ចូលប្រទេសទេ។ ជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ ឥឡូវនេះយើងកំពុងឃើញភាពផ្ទុយគ្នាស្រឡះ សម្រាប់អន្តោប្រវេសន៍»។ លោក Trump ក៏បានថ្លែងទៅកាន់បណ្ដាទីក្រុងដែលផ្ដល់ជម្រកដល់អ្នកសុំសិទ្ធិជ្រកកោនផងដែរ ដោយបញ្ជាក់ជាថ្មីថា រដ្ឋបាលលោក Trump នឹងលែងផ្តល់មូលនិធិដល់ទីក្រុងទាំងនោះហើយ ចាប់ពីដើមខែកុម្ភៈ។

តាមរយៈការបង្ហោះមួយ នៅលើវេទិកាបណ្ដាញសង្គម X គណនីផ្លូវការ សម្រាប់សេតវិមាន បានចែករំលែករូបថតជាបន្តបន្ទាប់នៃអ្វីគ្រប់យ៉ាងដែលរដ្ឋបាលរបស់លោក Trump សម្រេចបាន រហូតមកដល់ពេលនេះ ជាមួយនឹងចំណងជើងដែលសរសេរថា «៣៦៥ថ្ងៃនៃជ័យជម្នះ។ ការសម្រេចបាននូវសមិទ្ធផលធំៗ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm