ស្ត្រីសម្រាលកូនរួចខកខានមិនទាន់ចាក់វ៉ាក់សាំង បានមកទទួលវ៉ាក់សាំងបង្ការកូវីដជាបន្តបន្ទាប់

2022/03/11 06:22:43 pm        888

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ មានចំនួនជាង៤ពាន់នាក់។

បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយចាប់គិតពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន ឬដូសជំរុញទី១ មានចំនួន ៤២៥៣នាក់ ក្នុងនោះមានស្រី្តជាប់បំបៅដោះកូន ជាប់មានផ្ទៃពោះ កាលដែលអាក់ខានមិនបានចាក់វ៉ាក់សាំង។

ជាមួយគ្នានោះដែរ ស្ត្រីក្រោយពីសម្រាលកូនរួច និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ នៅមនី្ទរពេទ្យបង្អែកចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលើកឡើងអំពី​ការ​គិតគូរ​ខិតខំប្រឹងប្រែង​របស់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ ដែលបាន​សះស្វែង​យក​វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានោះដែរ ​លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា ​អនុប្រធានមនី្ទរពេទ្យបង្អែកចតុមុខ ក៏បាន​អំពាវនាវ​ដ​ល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ក្តី សូម​អញ្ជើញ​មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា​កុំឲ្យខកខានឲ្យសោះ ជា​ពិសេសស្រី្តពោះធំ ​និងសូមឲ្យប្រជាជនទាំងអស់ជឿជាក់លើវ៉ាក់សាំង។

លោកស្រីវេជ្ជបណ្ឌិត ​បានបញ្ជាក់ទៀតថា សម្រាប់ក្រុមការងារគ្រូពេទ្យ ​ចាក់វ៉ាក់សាំង​ បង្ការជំងឺ កូវីដ១៩ ​មានចំនួន ៧២នាក់ ដោយក្នុងមួយក្រុម ​មានចំនួនជាង១០នាក់​ ដើម្បីចាក់វ៉ាក់ ​សាំងជូន បងប្អូន​ប្រជាពលរដ្ឋ ​ដោយមិនប្រកាន់ថាមកពីតំបន់ណា ​ឬ​ខេត្តណា ​និង​ជនបរទេសឡើយ ឲ្យតែពួកគាត់បានអញ្ជើញ​មកកាន់មនី្ទរពេទ្យបង្អែកចតុមុខ ​គឺក្រុមគ្រូពេទ្យយើង ​ចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ១៩ ជូនពួកគាត់ភ្លាម៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm