ជនជាតិដើមភាគតិចគ្រឹងនៅរតនគិរី កំពុង​រីករាយ​នឹង​ការ​ទទួល​បណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ពី​រាជរដ្ឋាភិបាល

2026/01/21 11:15:48 pm        322

រតនគិរី៖ សហគមន៍បងប្អូនជនជាតិដើមភាគតិចគ្រឹង ស្ថិតក្នុងស្រុកអូរជុំ ខេត្តរតនគិរី បាន​បង្ហាញ​ការ​សប្បាយ​រីករាយ ដែលទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល ដើម្បី​អាច​កាន់​កាប់​ដី​ដូន​តា​ដោយ​ស្រប​ច្បាប់ ហើយអាចអាស្រ័យផលបានតកូនតចៅ។

ក្នុងឱកាសអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ជូនជនជាតិដើមភាគតិចគ្រឹង នៅឃុំប៉ូយ ស្រុក​អូជុំ ខេត្តរតនគិរី គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ​អភិវ​ឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​កាល​ទី៣​ (LASED III) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សូម​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ ត្រូវរក្សា និងប្រើប្រាស់បណ្ណ ដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយ​ទៅ​មុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និង​រៀប​ចំ​ភូមិ​ឋាន​ឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត​ លើក​ស្ទួយ​ជីវភាពគ្រួសារ​​នៅ​ភូមិ​​ភាគ​ឦសាន​ឱ្យ​កាន់​តែរីកចម្រើនទៅមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រគល់​បណ្ណ​ជូន​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​នា​ពេល​នេះ ​មិនត្រឹមតែជាការប្រគល់បណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុង​ការ​កាន់​កាប់​អចលន​ទ្រព្យប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យ រវាង​ដី​ឯក​ជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ក៏ដូចជាបញ្ចប់មន្ទិលភ្នាក់ងារ របស់​អង្គ​ការ​សហ​ប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគតិច។

ឯកឧត្តម បានបន្ថែមថា ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួល​ទៅដ​ល់​ធនាគារ ​និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬ​​ដី​សមូហ​ភាព​របស់​បងប្អូនជនជាតិដើមភាគតិចផងដែរ ។

ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព បងប្អូនជនជាតិដើមភាគតិចគ្រឹង បានបង្ហាញក្តី​រី​ករា​យ​ ដែលទទួលបានកម្មសិទ្ធិដីកាន់កាប់ស្របច្បាប់ លែងភ័យខ្លាច​មានអ្នកមករំលោភបំពាន ហើយ​អរគុណរាជរដ្ឋាភិបាល ដែលបានគិតគូរដល់ជនជាតិដើមភាគតិច នៅគ្រប់តំបន់ ទាំង​ការ​កសាង​នូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានពួកគាត់រស់នៅ ហើយបាន​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ដែល​ចង់​បាន​ជាយូរហើយនោះ។

គួរបញ្ជាក់ថា សហគមន៍ទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព មានចំនួន ៥ភូមិ ក្នុង​នោះ​មាន​ភូមិ​ខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ។ ក្នុងថ្ងៃដដែល ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ​សាយ សំអាល់ និងម្ចាស់គម្រោង បានចុះពិនិត្យសមិទ្ធិផលនៅសហគមន៍ជនជាតិភាគតិច មាន​ដូចជា៖ សាលារៀន អណ្ដូងទឹក ផ្លូវបេតុង ផ្លូវក្រួសក្រហម និងប៉ុស្ដិ៍សុខភាព ក្នុងគម្រោង​បែង​ចែក​ដី​ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ស្ថិតនៅភូមិតាង៉ាច និង​ភូមិ​កង​កុយ នៃឃុំប៉ូយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm