តុលាការកូរ៉េខាងត្បូងកាត់ទោសលោកអតីតនាយករដ្ឋមន្រ្តី Han ឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ

2026/01/21 11:36:19 pm        66

តុលាការកូរ៉េខាងត្បូង បានកាត់ទោសលោកអតីតនាយករដ្ឋមន្រ្តី Han Duck-soo ឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ ក្រោយរកឃើញថា រូបលោកមានទោសពីបទចោទប្រកាន់បះបោរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកអតីតប្រធានាធិបតីដ៏អាម៉ាស់មុខ Yoon Suk-yeol ។

លោក Lee Jin-gwan គឺជាចៅក្រមតុលាការស្រុកកណ្តាលសេអ៊ូល និយាយថា លោក Han ត្រូវបានរកឃើញមានទោសនៅថ្ងៃពុធនេះ ថាបានជំរុញឲ្យលោក Yoon ដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី និងការដែលរូបលោកពុំបានចូលរួមជំនួបគណៈរដ្ឋមន្រ្តីស្របច្បាប់ ដែលតម្រូវដោយច្បាប់កូរ៉េខាងត្បូង ក្រោយក្រឹត្យឲ្យចល័តកងទ័ព ត្រូវបានបញ្ជាដោយលោក Yoon កាលពីខែធ្នូ ឆ្នាំ ២០២៤ ។

លោក Jin-gwan និយាយទៀតថា លោក Han មិនអើពើនឹងកាតព្វកិច្ច និងទំនួលខុសត្រូវ ក្នុងនាមជានាយករដ្ឋមន្រ្តី រហូតដល់ទីបញ្ចប់រកគ្មាន ។

ចៅក្រមរូបនេះ បញ្ជាក់ទៀតថា ដោយសារលទ្ធផលនៃសកម្មភាពរបស់ចុងចោទ កូរ៉េត្បូងស្ថិតក្នុងគ្រោះថ្នាក់នៃការវិលត្រឡប់ទៅរកអតីតកាលដ៏ខ្មៅងងឹត ពេលដែលសិទ្ធិជាមូលដ្ឋាន និងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យសេរីរបស់ប្រជាជន ត្រូវបានបំពាន រារាំងពួកគេគេចផុតពីភាពចលាចលនៃរបបផ្តាច់ការ អស់រយៈពេលជាយូរ ។

តុលាការបានបញ្ជាឲ្យឃាត់ខ្លួនលោក Han ក្រោយកាត់ទោស ដោយលើកឡើងពីក្តីបារម្ភចំពោះលទ្ធភាពនៃការបំផ្លាញភ័ស្តុតាង ។

សូមបញ្ជាក់ថា លោក Han វ័យ ៧៦ឆ្នាំ គឺជាសមាជិកលើកដំបូងនៃគណៈរដ្ឋមន្រ្តីរបស់លោក Yoon ត្រូវបានរកឃើញមានទោស និងកាត់ទោសឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        16
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm