ប្រធានាធិបតីលីបង់ប្តេជ្ញារក្សាប្រទេសឲ្យនៅឆ្ងាយពីជម្លោះក្នុងតំបន់

2026/01/21 11:38:26 pm        50

ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងធ្វើការ ដើម្បីរក្សាប្រទេសលីបង់ឲ្យនៅឆ្ងាយពីជម្លោះក្នុងតំបន់ ដោយលើកឡើងពីអ្វីដែលលោកហៅថា ជាជំហានដែលមិនធ្លាប់មានពីមុនមក ដោយរដ្ឋាភិបាលរបស់លោកដែលការពារអំណាចរដ្ឋ និងរក្សាស្ថិរភាព។

ថ្លែងទៅកាន់ក្រុមអ្នកការទូត លោក Aoun បាននិយាយថា រដ្ឋត្រូវតែពង្រីកអំណាចរបស់ខ្លួន នៅទូទាំងទឹកដីលីបង់ទាំងអស់ តាមរយៈស្ថាប័នសន្តិសុខផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកបាននិយាយថា រដ្ឋាភិបាលបានអនុម័តផែនការមួយកាលពីឆ្នាំមុន ដើម្បីរឹតបន្តឹងអាវុធ និងពង្រីកការគ្រប់គ្រងរបស់រដ្ឋ ដោយបន្ថែមថា គ្មានការបាញ់ប្រហារណាមួយ ត្រូវបានធ្វើឡើងចេញពីទឹកដីលីបង់ ក្នុងឆ្នាំដំបូងរបស់លោក ក្នុងការកាន់តំណែងនោះទេ ក្រៅពីឧប្បត្តិហេតុដាច់ដោយឡែកពីរ ដែលជនល្មើសត្រូវបានចាប់ខ្លួនភ្លាមៗ។

លោក Aoun បាននិយាយថា កងទ័ពលីបង់បច្ចុប្បន្ន អនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅភាគខាងត្បូងនៃទន្លេ Litani ហើយបានដកចេញអាវុធខុសច្បាប់មួយចំនួនធំ ដោយហៅវាថា ជាសមិទ្ធផលដ៏សំខាន់បំផុត ក្នុងរយៈពេល ៤ ទសវត្សរ៍។

លោកបានបន្ថែមថា វិធានការទាំងនេះ ត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងទប់ស្កាត់ការកើនឡើងភាពតានតឹងតាមបណ្តោយព្រំដែនភាគខាងត្បូង។

កិច្ចព្រមព្រៀងឆ្នាំ ២០២៤ បានជួយរក្សាបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាគណបក្សនយោបាយដ៏មានឥទ្ធិពល និងក្រុមសកម្មប្រយុទ្ធលីបង់ ដែលធ្វើប្រតិបត្តិការដោយឯករាជ្យពីរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm