ជំនួប​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​ឈាន​ដល់​ភាព​រីក​ចម្រើន​នៃ​បទ​ឈប់​បាញ់

2022/03/11 06:47:02 pm        681

​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​ព្រមព្រៀងគ្នា​លើ​ការបន្ត​ការចរចា​លើ​ជម្លោះ​នេះ ប៉ុន្តែ​មិនបាន​ឈានដល់ការប្រកាស​បទឈប់​បាញ់​ ក្នុងអំឡុងពេល​ជំនួប​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះទេ​។​

​ជំនួប​ត្រីភាគី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Antalya ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រីការបរទេស​ទួរគីលោក Mevlut Cavusoglu គឺជា​ជំនួប​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ទីក្រុង​មូស្គូ និងទីក្រុង​គី​វ ចាប់តាំងពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba និយាយថា លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​ជាមួយ​លោក Lavrov ម្តងទៀត​ក្នុង​ទម្រង់​ដូចគ្នាដោយ​ភាគី​ទួរគី​ជា​អ្នក​សម្រុះសម្រួល​។ ​ចំណែក​លោក Lavrov បាន​និយាយថា រុស្ស៊ី​ចង់​បន្ត​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​នក្នុង​ទម្រង់​បច្ចុប្បន្ននៅក្នុងប្រទេស​បេឡា​រុស​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​មួយ លោក ​Cavusoglu រដ្ឋមន្ត្រីការបរទេស​ទួរគីនិយាយថា ប្រទេសទួរគី​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​បន្ត​កិច្ចខិតខំ​សម្រាប់​ផ្នែក​ការទូត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​បាន​ដើរតួនាទីជា​អ្នក​សម្រុះសម្រួលក្នុងអំឡុងពេល​ជំនួប ហើយ​ទាំង​ភាគីអ៊ុយ​ក្រែ​ន ​និង​រុស្ស៊ីមិន​ជំទាស់​នឹង​ការបន្ត​ជំនួប​ក្នុង​គោល​ការណ៍​នោះទេ​។ ​ចាប់តាំងពី​សប្តាហ៍​មុន​មក គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​កិច្ចចរចាសន្តិភាពចំនួន ៣​លើក​រួចមកហើយ​ក្នុងប្រទេស​បេឡា​រុស ទោះបីជា​ការចរចា​បានបញ្ចប់​ដោយ​គ្មាន​លទ្ធផលផ្លែផ្កា ឬ​បំបែក​ភាពទាល់ច្រក​គួរឱ្យកត់សម្គាល់​ណាមួយ​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        117
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        155
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm