ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អង្គការណាតូ នឹងកាន់តែខ្សោយទៅៗ ប្រសិនបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការនេះ។
ក្នុងអំឡុងពេលនៃការជជែកពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯសេតវិមាន មេដឹកនាំអាមេរិករូបនេះ មិនបានឆ្លើយដោយផ្ទាល់ចំពោះសំណួរថាតើលោកប្តេជ្ញារក្សាសមាជិកភាពអាមេរិក នៅក្នុងសម្ព័ន្ធភាពយោធានេះឬអត់នោះទេ។ លោក ត្រាំ បានឆ្លើយតបថា៖«យើងមានទំនាក់ទំនងល្អបែបនេះ ជាមួយណាតូ។ ខ្ញុំបានធ្វើឲ្យអង្គការនេះកាន់តែប្រសើរឡើង ហើយកាន់តែរឹងមាំឡើង។ វាល្អណាស់។ នាពេលបច្ចុប្បន្នណាតូ កាន់តែខ្លាំងឡើង»។ «ឥឡូវនេះ ខ្ញុំមិនយល់ស្របនឹងរឿងជាច្រើន ដែលពួកគេបានធ្វើនោះទេ ប៉ុន្តែរឿងនោះ ត្រូវបានធ្វើមុនពេល ខ្ញុំទៅដល់ទីនោះ»។

មេដឹកនាំអាមេរិករូបនេះ បានបន្តថា៖ «ខ្ញុំគិតថា អង្គការណាតូ គឺល្អ» ដោយបានបន្ថែមថា៖«ពេលខ្លះ វាត្រូវបានគេវាយតម្លៃហួសហេតុពេក»។
លោកបានបន្ថែមទៀតថា៖៖«មិនថាអ្នកចូលចិត្តឬអត់ អង្គការណាតូ គឺល្អដូចយើងដែរ។ ប្រសិនបើអង្គណាតូ មិនមានយើងទេ អង្គការនេះ ក៏មិនរឹងមាំដែរ៕
