ចិនមិនចូលពាក់ព័ន្ធនឹងបញ្ហាកោះ Greenland ទេ ប៉ុន្តែព្រមានការពឹងផ្នែកលើសហរដ្ឋអាមេរិក

2026/01/22 01:47:37 am        98


ប្រទេសចិន នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ បានបដិសេធពាក្យចចាមអារ៉ាម ដែលថា ខ្លួននឹងចូលទៅប្រកួតប្រជែង ដើម្បីមានឥទ្ធិពល នៅលោកខាងលិច ខណៈដែលការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងកោះ Greenland គំរាមកំហែងដល់ការផ្លាស់ប្តូរតុល្យភាពអំណាចរបស់សម្ព័ន្ធភាពសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិកដែលមានអាយុកាលរាប់ទសវត្សរ៍។

មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្តើមគ្រប់គ្រងលើអធិបតេយ្យភាពដែនដី Greenland ពីប្រទេសដាណឺម៉ាក បានធ្វើឲ្យសមាជិកអង្គការណាតូ (NATO) រង្គោះរង្គើ និងបានជំរុញឲ្យមានការពិចារណាឡើងវិញ អំពីការពឹងផ្អែកជាប្រពៃណីលើសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខ។

នៅពេលត្រូវបានសួរថា តើទីក្រុងប៉េកាំងស្វាគមន៍ «ភាពច្របូកច្របល់» ជុំវិញបញ្ហាកោះ Greenland នេះដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «យើងមិនមានបំណងប្រកួតប្រជែង ដើម្បីមានឥទ្ធិពលជាមួយប្រទេសណាមួយទេ ហើយយើងក៏នឹងគ្មានថ្ងៃធ្វើដូច្នេះដែរ»។

ជាមួយគ្នានេះ លោក Trump ក៏បានគំរាមកំហែងថា នឹងស្រោចគោលនយោបាយពន្ធពាណិជ្ជកម្ម លើបណ្ដាប្រទេសអឺរ៉ុបផងដែរ ប្រសិនបើការទាមទាររបស់លោក ក្នុងការទិញយកកោះអាក់ទិកមួយនេះ ត្រូវបានជំទាស់។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានព្រមានថា ការដំឡើងពន្ធលើប្រទេសឆ្លងមហាសមុទ្រអាត្លង់ទិកនេះ នឹងផ្ដល់ផលចំណេញដល់ចិន និងរុស្ស៊ី ដែលប្រទេសទាំង ២ នឹងទទួលបានអត្ថប្រយោជន៍ពី «ការបែកបាក់ក្នុងចំណោមសម្ព័ន្ធមិត្ត» នេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Guo បានប្រាប់ថា៖ «យើងចូលរួមក្នុងការផ្លាស់ប្តូរប្រកបដោយភាពអំណោយផល ជាមួយប្រជាជាតិទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងសមភាព ហើយនៅតែប្តេជ្ញាចិត្តក្នុងការធ្វើជាកម្លាំង ប្រកបដោយភាពវិជ្ជមាន ស្ថិរភាព និងស្ថាបនា»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm