មនុស្សយ៉ាងតិច ២នាក់ស្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់

2026/01/22 02:43:26 am        95


អាជ្ញាធរបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់ បានបណ្ដាលឲ្យមនុស្ស ២នាក់យ៉ាងតិចបាត់ជីវិត នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ ខណៈដែលអ៊ីស្រាអែលអះអាងថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធមកពីក្រុមហេសបូឡា។

អ៊ីស្រាអែលបានបន្តការវាយប្រហារជាប្រចាំទៅលើលីបង់ ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្វែងរកការបញ្ចប់អរិភាពជាង ១ឆ្នាំ ជាមួយក្រុមហេសបូឡាក៏ដោយ ដោយជាធម្មតាបានផ្ដល់ហេតុផលថា ពួកគេកំពុងកំណត់គោលដៅលើសមាជិកនៃក្រុមគាំទ្រដោយអ៊ីរ៉ង់ ឬហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមនេះ។

ដោយសំដៅទៅលើតំបន់មួយដែលនៅឆ្ងាយពីព្រំដែនអ៊ីស្រាអែល ក្រសួងសុខាភិបាលបានប្រាប់ថា៖ «ការវាយប្រហាររបស់សត្រូវ (អ៊ីស្រាអែល) លើយានយន្តមួយគ្រឿង នៅទីក្រុង Zahrani ក្នុងតំបន់ Sidon បានសម្លាប់មនុស្សម្នាក់»។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់សាព័ត៌មាន AFP ម្នាក់ បានឃើញរថយន្តឆេះម៉ត់ខ្ទេច នៅលើផ្លូវធំមួយ ដែលមានកម្ទេចកម្ទីរាយប៉ាយពាសពេញតំបន់នោះ ហើយបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងបំពេញការងាររបស់ខ្លួន។

បន្ទាប់មក ក្រសួងបានបន្ថែមថា ការវាយប្រហារមួយផ្សេងទៀតដែលកំណត់គោលដៅលើយានយន្តមួយគ្រឿង នៅទីក្រុង Bazuriyeh ក្នុងតំបន់ Tyre បានបណ្ដាលឲ្យមនុស្សមា្នក់ស្លាប់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        3
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm