បីថ្ងៃអំឡុងបិទផ្សាយបញ្ជីបេក្ខជនបក្សនយោបាយ មានករណីស្នើដកឈ្មោះចេញពីបញ្ជីបេក្ខជន

2022/03/11 07:10:55 pm        936

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួនបីថ្ងៃ រកឃើញករណីស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។

បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន របស់គណបក្សនយោបាយ ដែលបានចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ពីថ្ងៃទី៨-១០ ​ខែមីនា នេះ​ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់BTVឲ្យដឹងថា អំឡុង​ពេលបីថ្ងៃ នៃការបិទផ្សាយបញ្ជីបេក្ខជនបក្ស​នយោបាយ​ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​បានទទួលទង្វើអសកម្មមួយចំនួនប៉ះ​ពាល់​ដល់​ដំណើរការ ​ចុះឈ្មោះបេក្ខជនតាមបណ្តាខេត្ត រួមមាន ករណីបេក្ខជនរបស់គណបក្ស​នយោបាយខ្លះ ​ចុះឈ្មោះបេក្ខជន ​របស់ខ្លួនក្រោយបរិចេ្ឆទចុះឈ្មោះផ្លូវការបានបញ្ចប់ ខណៈករណី​មិនប្រក្រតីសំខាន់ជាងនេះ​ គឺការស្នើដក ​ឈ្មោះបេក្ខជនចេញពីបញ្ជីបេក្ខជនគណបក្សនយោបាយ បន្ទាប់ពីគណបក្សនោះ ​បានចុះឈ្មោះបេក្ខជន ​ដោយមិនបានទទួលស្គាល់ពីសាមីខ្លួន។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប​ បានបញ្ជាក់ទៀតថា​ សាមីខ្លួន ​ដែលមិនទទួលស្គាល់ ចំពោះ​បញ្ជីបេក្ខជនគណបក្សនយោបាយ​ មាន​សិទ្ធិប្តឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។

បន្ទាប់ពីការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ​នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប ​នឹងបិទ ផ្សាយ​បញ្ជីបេក្ខជនដំបូង ​នៅតាមគណៈកម្មការឃុំ-សង្កាត់​ រៀបចំការបោះឆ្នោត ​ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប​ នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ​ការិយាល័យបោះឆ្នោត មាន​ចំនួនជាង២ម៉ឺនកន្លែង ​ក្នុងឃុំ-សង្កាត់ទូទាំងប្រទេស​ សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm