ប្រមុខអង្គការណាតូ៖ «ការទូតដ៏ល្អិតល្អន់» គឺជាមធ្យោបាយតែម៉្យាងគត់ ដើម្បីដោះស្រាយវិបត្តិ Greenland

2026/01/22 03:08:09 am        74


ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២១) បានលើកឡើងថា «ការទូតដ៏ល្អិតល្អន់» គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយភាពតានតឹង ជុំវិញបញ្ហា Greenland ខណៈដែលប្រធានាធិបតី លោក Donald Trump បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Davos ប្រទេសស្វីស ដើម្បីជំរុញការទាមទាររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងដែនដីនេះ។

លោក Rutte បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា៖ «ខ្ញុំយល់ថា មានភាពតានតឹងច្បាស់ណាស់ នាពេលនេះ ពោលគឺគ្មានអ្វីគួរឲ្យសង្ស័យឡើយ។ ជាថ្មីម្តងទៀត ខ្ញុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះនោះទេ ប៉ុន្តែខ្ញុំអាចធានាចំពោះអ្នកទាំងអស់គ្នាថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហានេះនោះ នៅទីបំផុត គ្មានអ្វីក្រៅពីការទូតដែលត្រូវបានពិចារណាយ៉ាងល្អិតល្អន់ឡើយ។ សូមអ្នកទាំងអស់គ្នាជឿជាក់ចុះថា ខ្ញុំកំពុងធ្វើការលើបញ្ហានេះ នៅពីក្រោយឆាក ប៉ុន្តែខ្ញុំមិនអាចប្រកាសវាជាសាធារណៈបានទេ»។

លោក Rutte នឹងជួបជាមួយលោក Trump នៅទីក្រុងរមណីយដ្ឋានជិះស្គីរបស់ប្រទេសស្វីស ខណៈដែលការជំរុញរបស់លោកប្រធានាធិបតី ក្នុងការដណ្ដើមគ្រប់ដែនដី Greenland ពីប្រទេសដាណឺម៉ាក បានធ្វើឲ្យអង្គការណាតូរង្គោះរង្គើ។ លោកបានព្យាយាមបង្វែរចំណាប់អារម្មណ៍របស់លោក Trump ចំពោះទឹកដីពាក់កណ្ដាលស្វយ័តរបស់ដាណឺម៉ាកនេះ ទៅជាការពិភាក្សាដ៏ទូលំទូលាយមួយ នៅអង្គការណាតូ ស្តីពីការពង្រឹងសន្តិសុខនៅតំបន់អាក់ទិក។

ជាមួយគ្នានេះ លោក Rutte បានច្រានចោលក្ដីបារម្ភ ដែលថា វិបត្តិ ជុំវិញកោះ Greenland នេះ អាចបណ្តាលឲ្យសម្ព័ន្ធភាពយោធាអាយុកាល ៧៦ឆ្នាំនេះដួលរលំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm