អាជ្ញាធរខេត្តក្រចេះ បើកការដ្ឋានសាងសង់រោងចក្រកែច្នៃលើដំណាំកៅស៊ូ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន

2026/01/22 04:00:51 pm        311

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន V-KETI បានរៀបចំពិធីបើកការរដ្ឋានសាង​សង់​រោង​​ច​ក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន។ ពិធីនេះដែរ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក គង់ គឹមនី អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរ​ជំនាញ​ពាក់​ព័ន្ធ ​និងតំណាងក្រុមហ៊ុន កម្មករនិយោជិកផងដែរ។

លោក គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ឱ្យដឹងថា ការបង្កើត​រោង​ចក្រ​កែ​ច្នៃ​ជ័រ​កៅស៊ូ​ធម្មជា​តិ​ គឺបានផ្តល់នូវអត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និង បង្កើនស្ថិរភាពសេដ្ឋកិច្ច។ គិត​ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូ ចំនួន ១៧៩កន្លែង ដែលកើនឡើង ៦កន្លែង បើធៀបនឹងឆ្នាំ២០២៣។ រោងចក្រទាំងនោះ រួម​មាន​រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្ម​កែច្នៃ​កៅស៊ូ​សន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ដែលបានផ្តល់ ការងារ​ដល់​ប្រជា​ពលរ​ដ្ឋប្រមាណ ១៤ម៉ឺនកន្លែង និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋប្រមាណ ៤២​ម៉ឺននាក់។

លោក គង់ គឹមនី មានប្រសាសន៍បន្តថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មាន​គោល​ដៅ​ពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅ​បង្កើត​បរិមាណគម្របព្រៃ សម្រាប់ ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើត​ផលិត​ភាព​កៅ​ស៊ូ ​និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រ​ទេស។ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្រប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ លោកបានស្នើក្រុមហ៊ុន ត្រូវបន្តយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ កម្មការិនី ប្រកប​ដោយទឹកចិត្តមនុស្សធម៌ ស្របតាមលក្ខណ្ឌការងារដែលមានចែងក្នុងច្បាប់៕ អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm