ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់៖ ចំនួនអ្នកស្លាប់ក្នុងការតវ៉ាហិង្សាប្រឆាំងរដ្ឋាភិបាលមានត្រឹមតែ៣.១១៧នាក់ប៉ុណ្ណោះ

2026/01/22 04:01:45 pm        248

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយចំនួនអ្នកស្លាប់ផ្លូវការដំបូងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលថ្មីៗនេះដែលរុញឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ដោយរាយការណ៍ថាមានតែមនុស្ស៣.១១៧នាក់ប៉ុណ្ណោះ បានស្លាប់ក្នុងអំឡុងពេលបង្ក្រាប។  

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Press TV កាលពីថ្ងៃពុធ ២១មករា សប្ដាហ៍នេះ មូលនិធិទុក្ករបុគ្គលអ៊ីរ៉ង់ បាននិយាយថាមនុស្ស២.៤២៧នាក់ ក្នុងចំណោមអ្នកដែលបានស្លាប់ ក្នុងបាតុកម្ម គឺជាជនស៊ីវិល និងកងកម្លាំងសន្តិសុខ។   

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា មនុស្ស៤.៥១៩នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលរលកនៃការតវ៉ា រួមទាំងអ្នកតវ៉ា៤.២៥១នាក់ បុគ្គលិកសន្តិសុខ ១៩៧ នាក់ មនុស្ស ៣៥នាក់ដែលមានអាយុក្រោម១៨ ឆ្នាំ និងអ្នកឈរមើលហេតុការណ៍៣៨នាក់ ដែលខ្លួននិយាយថា៣៨នាក់នោះ មិនមែនជាអ្នកតវ៉ា ឬបុគ្គលិកសន្តិសុខនោះទេ។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ខាងលើ ក៏បាននិយាយផងដែរថា ការស្លាប់បន្ថែមចំនួន៩.០៤៩នាក់ កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ។ 

បាតុកម្ម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែធ្នូ២០២៥ ពីសំណាក់ក្រុមអាជីវករតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរីយ៉ាល់ និងអតិផរណា ក៏ដូចជាការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ បានរីករាលដាលក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ហិង្សាទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm