ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី រីករាយ នឹង​ការ​ទទួល​បណ្ណកម្ម​សិទ្ធិដី​សមូហភាព​ពី​រាជរដ្ឋាភិបាល

2026/01/22 09:21:39 am        203

មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចព្នង ដែលកំពុងរស់នៅជាសហគមន៍ ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី ​បានបង្ហាញការសប្បាយរីករាយ នៅ​ពេល​ទទួល​បាន​បណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ពី​រាជ​រដ្ឋាភិបាល ដើម្បីអាស្រ័យផល និងការប្រតិបត្តិទំនៀមទម្លាប់តជំនាន់ពីដូនតាជាដើម ។

ក្នុងឱកាស អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ដល់បងប្អូនជនជាតិដើមភាគតិចព្នង ស្ថិត​ក្នុង​ភូមិ​ឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និង​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន​ប្រសាសន៍​ថា ជាការពិត ក្រៅពីការប្រគល់បណ្ណសមូហភាព ជូនដល់បងប្អូនជនជាតិដើមភាគតិច លើស​ពី​នេះ គឺការបញ្ចប់ភាពមិនប្រាកដប្រជា លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និង​សមូ​ហ​ភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាព​ក្នុង​ការ​កាន់​កាប់​ដី​ធ្លី​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគតិច។

ឯកឧត្តម បានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដី​សមូហ​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែលមានកម្មសិទ្ធិដីសមូហភាព។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទៅមុខទៀត សូមបងប្អូន​ចូលរួម​ជាមួយ​គ្នា​ងាក​​ម​កគិត​គូរ​លើ​ការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ដោយផ្តោតលើមុខរបរ និងប្រាក់ចំណូល ការ​ដាំ​ដុះ ​ការចិញ្ចឹមសត្វ អភិវឌ្ឍន៍សហគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងរៀប​ចំ​នូវ​ភូមិ​ឋាន​ឱ្យ​កាន់តែប្រសើរឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកែប្រែ​សង្គម​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។ ដោយក្រសួងរៀបដំដែនដី និងម្ចាស់គម្រោង នៅតែបន្តជួយដល់ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលជំនាញកសិកម្មជាដើម ។

ក្នុងពេលទៅ​ទទួលបណ្ណកម្មសិទ្ធិដីសមូហភាព លោក ឡុង ឡឹល ប្រធានសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែលមានសមាជិកចំនួន ៤៦៩នាក់ ស្ថិតនៅក្នុងភូមិឡាំម៉េះ បង្ហាញក្តីរីករាយ នៅ​ពេល​រាជ​រដ្ឋាភិបាលកម្ពុជា បានគិតគូរពីបងប្អូនជនជាតិដើមភាគតិច បានកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដើម្បីបម្រើដល់ការរស់នៅរបស់ពួកគាត់ ហើយមិនត្រឹមប៉ុណ្ណោះ នៅឆ្នាំ២០២៦នេះ បានផ្ដល់នូវបណ្ណកម្មសិទ្ធិដីសមហូភាព គឺកាន់តែធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅ ក្នុង​ការ​កាន់​កាប់​ដី​ដោយស្របច្បាប់ និងលែងភ័យព្រួយបារម្ភ ពីការរំលោភបំពាន ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា រហូតមកដល់ពេលនេះ នៅក្នុង​ខេត្ត​មណ្ឌល​គិរី មានសហគមន៍ជនជាតិដើមភាគតិច បានដាក់ពាក្យស្នើសុំចុះបញ្ជីដីសរុបចំនួន ២៧​សហគមន៍។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានទទួលស្គាល់ បងប្អូនជនជាតិ​ដើម​ភាគ​តិច​ជា​ជន​ជាតិ​ដើម​ភាគតិចប៉ុណ្ណោះទេ គឺតែងតែបានគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀម​ទម្លាប់​ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់ពួកគាត់ ព្រោះកម្ពុជា គឺជាសង្គមពហុវប្បធម៌ មិនមាន​ការ​រើស​អើង៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា និងអាមេរិក ជាពិសេសគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរនាពេលខាងមុខ
2026/04/03 01:21:22 pm        1
ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់
2026/04/03 01:15:46 pm        1
អ្នកនាំពាក្យ៖ ការចាប់ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ គឺពាក់ព័ន្ធការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ
2026/04/03 01:12:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា និងអាមេរិក ជាពិសេសគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរនាពេលខាងមុខ

2026/04/03 01:21:22 pm
​ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់
2026/04/03 01:15:46 pm
​អ្នកនាំពាក្យ៖ ការចាប់ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ គឺពាក់ព័ន្ធការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ
2026/04/03 01:12:46 pm
​រដ្ឋមន្រ្តីយុត្តិធម៌៖ ឧក្រិដ្ឋជនឆបោកតាម Online ដែលចាប់បាននៅកម្ពុជា​ភាគច្រើន​ប្រើស៊ីមកាត​បរទេស
2026/04/03 01:09:17 pm
​ច្បាប់ប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន
2026/04/03 01:06:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am