អាជ្ញាធរខេត្តក្រចេះ ណែនាំគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត​ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ និង​បង្ក្រាប​រាល់ទម្រង់នៃបទល្មើសអនឡាញ និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

2026/01/22 06:30:02 pm        252

ក្រចេះ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍ថា បទល្មើសបច្ចេកវិទ្យា និងការបំពុលព័ត៌មាន គឺជាហានិភ័យដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដោយមានវត្តមានចូលរួមពីលោក ហេង សុថា អភិបាលស្តីទីនៃគណៈអភិបាលខេត្តខេត្តក្រចេះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។

ឯកឧត្តម បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអនឡាញ (Online Scam) និងការរីករាលដាលនៃ ព័ត៌មានក្លែងក្លាយ (Fake News)។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងកំពុងបន្តដំណើរលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការកែទម្រង់លើគ្រប់វិស័យ។

នៅក្នុងអង្គសន្និបាតក្នុងរយៈពេល ១ថ្ងៃនោះដែរ ក៏បានដាក់ចេញនូវប្រធានបទសំខាន់ៗចំនួន ៦ រួមមាន៖ ទី១- វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ប្រធានបទ។ ទី២- វឌ្ឍនភាព នៃការពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល។ ទី៣- ពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង/ស្រុក។ ទី៤- ការគ្រប់គ្រងតំបន់ការពារ អភិរក្ស ធម្មជាតិ និងបរិស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍។ ទី៥- ប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ក្រុង/ស្រុក និងឃុំ/សង្កាត់។ ទី៦- ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង-ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីចំណីផ្លូវ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គសន្និបាត បានបញ្ជាក់ទៀតថា ៖ ប្រធាន​បទ​សំខាន់​ៗ​ទាំង​៦​ខាង​លើ​នេះ ជាបរិបទដ៏សំខាន់សម្រាប់រដ្ឋបាលខេត្ត និងតួរអង្គពាក់ព័ន្ធ​ដើម្បី​រួម​គ្នា​សម្រេច​ឱ្យ​បាន​ជោគ​ជ័យ​នូវការដាក់ចេញនូវទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ម្យ៉ាងទៀតការពិភាក្សា​លើ​ប្រធាន​បទ​ទាំងនេះ គឺធ្វើឡើងដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត ក្នុងការបំពេញបន្ថែមលើខ្លឹមសារសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ទិសដៅអនុវត្តការងារក្នុងឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព៕ អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm