ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប មានតម្លៃ ៤,៩៨ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

2022/03/11 07:45:07 pm        1.0 K

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ សមាមូលនឹង ៤,៩៨ ប៊ីលានដុល្លារ ខណៈស្របភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ។

តួលេខពាណិជ្ជកម្មនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប​លើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធ​វីដេអូ​ផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា ​និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​នៃមន្ទីរកិច្ចការបរទេស​សហភាពអឺរ៉ុប​។

កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម ​និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្ម​ទេ្វភាគី​កម្ពុជា-សហភាពអឺរ៉ុប ​និងបរិយាកាសវិនិយោគនៅកម្ពុជា។ ​ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្ម​ទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ​៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុង​ឆ្នាំនីមួយៗ​។

ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប​ គឺជាផលិតផលកសិកម្ម ​រួមមាន​អង្ករ វាយនភណ្ឌ ស្បែកជើង ​ទំនិញ​ធ្វើដំណើរ​ និងកង់ ​ខណៈដែលទំនិញសំខាន់ៗ​ដែល​ព្រះរាជាណាចក្រ​នាំចូល​ពីសហភាពអឺរ៉ុបរួមមាន៖ សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និង​ឱសថជាដើម។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគទ្វេភាគី រួមទាំង​ការដកជាបណ្តោះអាសន្ន​នូវផ្នែកខ្លះនៃការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្មរបស់​សហភាពអឺរ៉ុប​ក្រោមគម្រោងគ្រប់យ៉ាងលើកលែង​តែសញ្វអាវុធ (EBA) កិច្ចសហប្រតិបត្តិការ​បច្ចេក​ទេស ​បញ្ហា​នៃការចូលទៅកាន់ទីផ្សារ ​ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀតនូវបរិយាកាសធុរកិច្ច ​រួមទាំងច្បាប់វិនិយោគថ្មី ​និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ​ដើម្បីធានា​ថា​បរិយាកាស​វិនិយោគរបស់កម្ពុជានៅតែបើកចំហ​ មាន​ការ​សម្របសម្រួល​យ៉ាងល្អ ​មាន​លក្ខណៈប្រកួត។ ប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភា ក្នុង​អំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគី​ទាំងពីរ​បាន​កត់សម្គាល់ អំពី​វឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្រ​របស់សហភាពអឺរ៉ុប​ដល់ការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm