អ្នកកោះហ្គ្រីនលែន បានធូរចិត្ត បន្ទាប់ពីលោក Trump ដកថយពីការប្រើកម្លាំងលើកោះនេះ

2026/01/22 07:22:17 pm        175

ប្រជាជននៃកោះហ្គ្រីនលែន (Greenland) បានសម្តែងភាពធូរស្រាលចិត្តយ៉ាងខ្លាំង ប៉ុន្តែក៏នៅតែមានការប្រុងប្រយ័ត្នខ្លះដែរ កាលពីថ្ងៃពុធ (២១ មករា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកកោះអាកទិកមួយនេះមកគ្រប់គ្រង ក្នុងសុន្ទរកថាមួយនៅទីក្រុង Davos ប្រទេសស្វីស ខណៈលោកក៏បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងលើអនាគតកោះស្វយ័តរបស់ដាណឺម៉ាក មួយនេះផងដែរ។

អ្នកស្រុកមួយចំនួនបាននិយាយថា សុន្ទរកថានេះធ្វើឱ្យមាន «ការធូរស្រាលចិត្តយ៉ាងខ្លាំង» បន្ទាប់ពីក្ដីបារម្ភអស់ជាច្រើនខែ ប៉ុន្តែក៏បានព្រមានដែរថា «អ្នកមិនឡើយថាលោក Trump នឹងធ្វើអ្វីបន្ទាប់»។ អ្នកស្រុកផ្សេងទៀតបានសម្ដែងរំភើបរីករាយចំពោះការសន្យានេះ ប៉ុន្តែក៏នៅតែ «ត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុត» ដោយខ្លាចថា ប្រធានាធិបតីអាមេរិករូបនេះ «នៅតែចង់យកហ្រ្គីនលែន»។

លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកនឹងមិនដណ្តើមយកកោះហ្រ្គីនលែន ដោយប្រើកម្លាំងនោះទេ ប៉ុន្តែលោកក៏បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះការទាមទាររបស់លោក សម្រាប់ការគ្រប់គ្រងលើទឹកដីដាណឺម៉ាកមួយនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទីក្រុង Davos ហើយបានបង្ហើបពីផលវិបាក ប្រសិនបើមហិច្ឆតារបស់លោក ត្រូវបានរារាំង។

ទោះបីជាលោកបានដកការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងចេញពីតុពិភាក្សាសម្រាប់ហ្រ្គីនលែនក៏ដោយ ប៉ុន្តែលោក Trump បានអួតសរសើរពីអំណាចយោធារបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីប្រតិបត្តិការថ្មីៗនេះ ដូចជាការបណ្តេញលោក Nicolas Maduro របស់វ៉េណេស៊ុយអេឡា ចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីដើមខែនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm