ទីក្រុងហុងកុង ចាប់ផ្តើមសវនាការសន្តិសុខជាតិដ៏ធំមួយទៀត ទាក់ទងនឹងព្រឹត្តិការណ៍ធានអានមិន

2026/01/22 07:24:13 pm        89

នៅថ្ងៃព្រហស្បតិ៍ (២២ មករា) នេះ តុលាការជាន់ខ្ពស់ទីក្រុងហុងកុង បានចាប់ផ្តើមសវនាការស្តីពីការកាត់ក្តីសន្តិសុខជាតិដ៏សំខាន់មួយ លើអតីតមេដឹកនាំ ៣នាក់នៃក្រុមមួយ ដែលឥឡូវនេះត្រូវបានរំសាយទៅហើយ ដោយក្រុមនោះបានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំ ដើម្បីរំលឹកដល់ការបង្ក្រាបរបស់ទីក្រុងប៉េកាំង នៅទីលានចតុរង្គធានអានមិន (Tiananmen) ឆ្នាំ១៩៨៩ លើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ប្រទេសចិន បានដាក់ចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងនៅឆ្នាំ២០២០។ ពិធីរំលឹកវិញ្ញាណក្ខន្ធនៅហុងកុង សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នោះ មិនដែលកើតឡើងទៀតទេ ចាប់តាំងពីពេលនោះមក។ ទីក្រុងប៉េកាំងនិយាយថា ច្បាប់សន្តិសុខជាតិរបស់ហុងកុង គឺចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីការតវ៉ាដោយហិង្សាខ្លះ បានធ្វើឱ្យរង្គោះរង្គើទីក្រុងនេះក្នុងឆ្នាំ២០១៩។

ក្រោមច្បាប់សន្តិសុខជាតិ អតីតមេដឹកនាំទាំង ៣នាក់នៃក្រុមនោះ ដែលអ្នកទីមួយឈ្មោះថា Lee Cheuk-yan អាយុ ៦៨ឆ្នាំ អ្នកទី២ឈ្មោះ Albert Ho អាយុ ៧៤ឆ្នាំ និងម្នាក់ចុងក្រោយឈ្មោះ Chow Hang-tung អាយុ ៤០ឆ្នាំ ឥឡូវនេះ ប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការផ្តួលរំលំអំណាចរដ្ឋ» ដែលអាចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។

អ្នកស្រី Chow និងលោក Lee បានផ្ដល់ចម្លើយពីភាពគ្មានទោស ខណៈលោក Ho បានសារភាពកំហុស។ ការកាត់ក្តីនេះគឺជាករណីមួយក្នុងចំណោមករណីសំខាន់ៗចុងក្រោយមួយចំនួននៃទីក្រុងហុងកុង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm