ពលរដ្ឋភៀសសឹកពី ភូមិព្រៃចាន់ និងភូមិជោគជ័យ កក់ក្តៅ​ដែល​រដ្ឋាភិបាល​ស្វែង​រក​ជម្រក​បណ្ដោះ​អាសន្ន​ជូន

2026/01/22 08:14:04 pm        252

ប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​កំពុងស្នាក់នៅជុំគ្នានៅជំរុំសុវត្ថិភាពមួយកន្លែងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។ ស្រប​ពេល​ដែល​​កំពុង​រស់​នៅក្រោមការសម្របសម្រួល ផ្គត់ផ្គង់ដោយរាជរដ្ឋាភិបាលនាពេលនេះ ពួក​គេ​កាន់​តែ​មាន​ភាពកក់ក្ដៅ ពេលទទួលដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀប​ចំ​ជា​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​គ្រួសារនីមួយៗជូនពួកគាត់។

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះបច្ចុប្បន្ន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ពុំមាន​ការ​ផ្ទុះ​អាវុ​ធ​នោះ​ទេ ​ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។ ប្រជា​ពលរដ្ឋ​ភៀស​សឹក​ភាគច្រើន បានវិលទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ ប៉ុន្តែពលរដ្ឋមួយចំ​នួន​ពុំ​ទាន់​អាច​វិល​ទៅ​រស់​នៅ​ផ្ទះរបស់ខ្លួនបានវិញនោះទេ។ មូលហេតុ គឺផ្ទះសម្បែងរបស់ពួក​គាត់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​ផ្លោង​របស់​ទាហាន​ថៃ ឬត្រូវ​បាន​ទាហាន​ថៃ​ហ៊ុម​ព័ទ្ធ​មិន​អនុញ្ញាត​ឱ្យ​ចូ​ល​។

ជាក់ស្ដែងសម្រាប់ពលរដ្ឋភៀសសឹក ដែលមកពីភូមិ ព្រៃចាន់ និងភូមិជោគជ័យ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបន្តស្នាក់នៅជុំគ្នា នៅជំរុំសុវត្ថិភាព​មួយ​កន្លែង​ដែល​អាជ្ញាធរ​រៀប​ចំ​ជូននៅស្រុកអូរជ្រៅ។ គិតជាចំនួន គឺជាង ១ ២០០គ្រួសារ ដែលផ្ទះសម្បែង​ និង​ភូមិ​របស់​ពួក​គាត់ត្រូវបានទាហានថៃ ហ៊ុមព័ទ្ធ។

រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ជាខ្លាំង លើការរស់នៅជាប្រចាំថ្ងៃ​នៅ​ជំរំ​សុវត្ថិភាព​នា​ពេល​នេះ។​ ការផ្តត់ផ្គង់ជាស្បៀងអាហារ និងរួមមានថវិកាមួយចំនួនផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏​មាន​ការ​គិតគូរបន្ថែម ដោយនឹងសាង​សង់​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​ជន​ភៀស​សឹក​ដែល​ពុំ​អាច​វិល​ទៅ​ផ្ទះសម្បែងវិញ។ ដំណឹងនេះផ្ដល់ជាភាពកក់ក្ដៅ ផ្តល់ជាក្ដីសង្ឃឹមបន្ថែម សម្រាប់​ការ​បន្ត​ដំណើរ​ជីវិត និងបង្ហាញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះគ្រប់រូប។

កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធាន​ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ការ​រៀប​ចំ​ជម្រកជូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្ត​បន្ទាយ​មាន​​ជ័យ​។

សូមជម្រាបថា កាលពីថ្មីៗនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានណែនាំឱ្យមានការរៀបចំជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកស្នាក់នៅ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm