អាជ្ញាធរបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា

2026/01/22 08:28:29 pm        278

កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បាន​នឹង​កំពុង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជាប្រចាំ ទៅតាមទីតាំងជួលស្នាក់នៅនានា ដើម្បីតាមដាន​ទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។

ដើម្បី​ជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និង​រដ្ឋបាល​ក្រោម​ជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ លើបទល្មើស ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុង​ក្រប​ខណ្ឌ​ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះ​សំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់ជនបរទេសទាំងឡាយ ជៀសវាងការស្នាក់នៅដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​បណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធ​ទាំង​អស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។

ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង​ការ​កម្ចាត់​ បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។

គួររំលឹកថា កាលពីពេលកន្លង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេច​ពិត​ជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការ​លះបង់ ដើម្បី​ជាតិ​ពី​គ្រប់​តួ​អង្គ​ដែល​មានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់​និន្នា​ការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បី​រួប​រួ​ម​គ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅ លុបបំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ប្រពៃ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​លើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm