គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

2026/01/22 09:25:19 pm        321

បណ្តាប្រធានគណបក្សនយោបាយ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយ​បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ថានការណ៍​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្ងប់​ស្ងាត់​។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែមករា នេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំង​ប្រជាធិបតេយ្យ បានលើកឡើងថា សន្តិភាព មានសារសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុងប្រទេសកម្ពុជា និងពិភពលោក ព្រោះសន្តិភាពនាំឱ្យមានកាអភិវឌ្ឍ និងពលរដ្ឋ​រស់​នៅ​សុខ​ស្រួល​។ ហើយក្នុងនាមអ្នកនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺជឿជាក់លើការដឹក​នាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​ការដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គ្រាន់តែត្រូវការរយៈពេលយូរ។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានអំពាវនាវដល់អ្នកនយោបាយ និងពលរដ្ឋ ខ្មែរ ទាំងនៅក្នុងប្រទេស និងបរទេស រួមគ្នាក្នុងស្មារតីសាមគ្គីខ្មែរតែមួយ និងជឿ​ជាក់​លើ​ការ​ដឹក​នាំរ​បស់​រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រម​ព្រៀង​ទ្វេភាគី​ដែ​ល​មា​​នស្រាប់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិន​ត្រូវ​បាន​កែ​ប្រែ​ដោយ​ប្រើ​កម្លាំង​ឡើយ​៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm