គណៈប្រឹក្សាភិបាល នៃកម្មវិធីDEY III ប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារឆ្នាំ២០២៥ និងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៦

2026/01/22 10:09:16 pm        431

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ក្នុង​កិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារ​សមរម្យ​សម្រាប់​យុវជន​នៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។

កិច្ចប្រជុំលើកទី២នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅ​ទីស្តីការ​ក្រសួង​ការងារ ក្នុងគោលបំណងសំខាន់ៗ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាព​ដែល​សម្រេច​បាន​ក្រោម​កម្ម​វិធី DEY III ក្នុងឆ្នាំ២០២៥ រួមទាំងបញ្ហាប្រឈមចម្បងៗ ផែនការការងារឆ្នាំ២០២៦ និង​ថវិការបស់កម្មវិធី DEY III សម្រាប់ឆ្នាំ២០២៦ ព្រមទាំងផ្តល់អនុសាសន៍នានា ស្រប​តាម​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍជំនាញ និងការងារសមរម្យសម្រាប់យុវជន។

ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្មវិធី DEY III សម្រេចបានសមិទ្ធផលជាទីគាប់ចិត្ត ជា​ពិសេស​ការ​សម្រេច​បាន​ទិស​ដៅការងារអាទិភាពក្នុងការពង្រឹងប្រព័ន្ធការងារ TVET បង្កើនលទ្ធភាពទទួល​បាន​ការ​ងារ​សមរម្យ និងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីបានជួយគាំទ្រយុវជនសរុបចំនួន ៤ ៦៦៣នាក់ ឱ្យ​ទទួល​បាន​ការ​ងារ​សមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មាន​ស្ត្រី​រហូត​ដល់ ៥៣% និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ៣១៧នាក់ (ស្ត្រី ៣៧%) រួមទាំងជនមានពិការភាពផងដែរ។ ការអនុវត្តកម្មវិធី DEY III ក្នុងឆ្នាំ២០២៦ កម្ម​វិធី​ក៏​នឹង​ពិចារណា ក្នុងការផ្តល់កា​រគាំ​ទ្រ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​ពី​បរទេស​វិញ​ឱ្យ​ទទួល​បាន​ការងារ ដើម្បីគាំទ្រការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដៃគូ​អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះ​កិច្ច​សហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាននូវសមិទ្ធផលការងារតាមការគ្រោងទុក ក៏​ដូច​ជា​ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដែលបាន​បន្ត​គាំទ្រ​ហិរញ្ញប្ប​ទាន​ដល់កម្មវិធីនេះ។

ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី DEY III ក្នុងការធានាការ​ងារ​សមរម្យ​សម្រាប់​យុវជន និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និង​ឆ្លើយ​តបតាមតម្រូវការទីផ្សារ ក៏ដូចជា វឌ្ឍនភាពដែលសម្រេចបានពីការអនុវត្តកម្មវិធី TVET 1.5M។ ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ជាពិសេស​ការ​កៀរគរ​យុវជន​ដែល​បោះ​បង់​ការសិក្សា និងយុវជនកំពុងបំពេញការងារនៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs)​ ដែលមិនទាន់ចុះបញ្ជី ឱ្យចុះឈ្មោះចូលរៀនកម្មវិធី TVET ទោះបីជា​ក្រសួង​បាន​ផ្តល់ភា​ព​ងាយ​ស្រួល តាមរយៈការរៀបចំម៉ោងសិក្សាជាច្រើនវេន ដែលរួមមានទាំងវេនយប់ និងចុង​សប្តា​ហ៍​ក៏​ដោយ។ 

នៅក្នុងកិច្ច​ប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Qian បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុម​ការ​ងារ​បច្ចេកទេស ពិនិត្យនូវរាល់លទ្ធផលរំពឹងទុក និងវិធីសាស្ត្រ​អនុវត្ត​ការងារ​សម្រាប់​ផែន​ការ​ការងារ​ឆ្នាំ​២០២៦។ ការជំរុញនេះ ធ្វើឡើងក្នុងគោល​បំណង​ធានា​ឱ្យ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ក្រុម​គោល​ដៅ និងយុវជនទទួលផលពីគម្រោង ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែខ្ពស់ និងឆ្លើយតប​ទៅ​នឹងត​ម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន។

ជាមួយគ្នា​នេះ លោកស្រី Xiaoyan Qian បានវាយតម្លៃខ្ពស់​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​កន្លង​មក ជាពិសេសបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដែលបានចាត់វិធានការយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុង​ការគាំទ្រដល់អតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm