រដ្ឋាភិបាលអាមេរិក ព្រមានចាត់វិធានការ ប្រសិនបើអ្នកនយោបាយហៃទី ធ្វើឱ្យប្រទេសមានអស្ថិរភាព

2026/01/22 10:14:01 pm        270

កាលពីថ្ងៃពុធ (២១ មករា) សហរដ្ឋអាមេរិក បានព្រមានក្រុមប្រឹក្សាអន្តរកាល ដែលទទួលបន្ទុកលើប្រទេសហៃទី កុំឱ្យធ្វើការផ្លាស់ប្តូរណាមួយលើរដ្ឋាភិបាល ដែលអាចធ្វើឱ្យប្រទេសមានអស្ថិរភាព ខណៈសម្ពាធកើនឡើងខ្លាំងសម្រាប់ស្ថាប័នដែលគ្មានអាណត្តិមួយនេះ ឱ្យឈានទៅរកការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍។

ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសហៃទី បានសរសេរថា «សហរដ្ឋអាមេរិក នឹងចាត់ទុកថា បុគ្គលណាដែលគាំទ្រដល់គំនិតផ្តួចផ្តើមបង្កអស្ថិរភាពដែលគាំទ្រដល់ក្រុមជនអន្ធពាល គឺជាអ្នកដែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងតំបន់ ព្រមទាំងប្រឆាំងប្រជាជនហៃទីទាំងមូល ហើយខ្លួននឹងចាត់វិធានការសមស្របតាមនោះ»។

ស្ថានទូតអាមេរិក បន្ថែមថា ជំហានផ្លាស់ប្ដូរនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការបង្កើត «កម្រិតសន្តិសុខ និងស្ថិរភាពអប្បបរមា» នៅហៃទី ជាទីដែលអំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធកំពុងកើនឡើង និងភាពក្រីក្រកាន់តែធ្ងន់ធ្ងរ។ ការព្រមាននេះបានកើតឡើង ខណៈដែលសមាជិកមួយចំនួននៃក្រុមប្រឹក្សា មានការខ្វែងគំនិតជាមួយនាយករដ្ឋមន្ត្រីហៃទី ប៉ុន្តែគេមិនច្បាស់ទេថាមកពីមូលហេតុអ្វី។ ក្រុមប្រឹក្សានេះបានជួបប្រជុំគ្នាដោយសម្ងាត់ កាលពីព្រឹកថ្ងៃពុធ។

ក្រុមប្រឹក្សានេះគឺជាអាជ្ញាធរកំពូលមួយរបស់ហៃទី ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក និងមានភារកិច្ចតែងតាំងនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រឹងប្រែងនាំមកនូវស្ថិរភាពខ្លះដល់ប្រទេសដែលរួមរឹតដោយហិង្សាក្រុមជនអន្ធពាលមួយនេះ។ ក្រុមប្រឹក្សានេះត្រូវបានកំណត់ឱ្យចុះពីតំណែងនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ ក្រោមការសន្មតថា ហៃទីច្បាស់ជានឹងធ្វើការបោះឆ្នោតសកលដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ប៉ុន្តែមកទល់បច្ចុប្បន្ន គេមិនច្បាស់ឡើយថាតើរឿងនោះនឹងកើតឡើងដែរឬទេ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm