កម្ពុជា-ឥណ្ឌូណេស៊ី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រដ្ឋសភាប្រទេសទំាងពីរ​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ពលរដ្ឋទាំងសងខាង

2026/01/22 03:23:04 pm        192

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី បន្តពង្រឹងពង្រីកទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទំាង​ពីរ​ឱ្យ​រីក​ចម្រើន រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទំាង​សង​ខាង​។ សម្តេចបានគូសបញ្ជាក់ថារដ្ឋសភា តំណាងឱ្យពលរដ្ឋ ដូច្នេះការភ្ជាប់​ទំនាក់​ទំនង​រដ្ឋ​សភាប្រ​ទេសទំាងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋ ដែលជាមូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៅ​ក្នុ​ង​ការពង្រឹងពង្រីកវិស័យនានា មានដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​អប់រំ​ជា​ដើម​ ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភាបានលើកសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលឯកឧត្តមឯកអគ្គរដ្ឋទូត សម្រេចបានគួរជាទីមោទនៈ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ជាពិសេស ការផ្សារភ្ជាប់ផ្នែកធុរកិច្ច និងការផ្លាស់ប្តូរ វប្បធម៌ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។

ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារនិងអនុញ្ញាតដល់ឯកឧត្តម បានចូលជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានអរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូណេស៊ីនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តទទួលបានជោគជ័យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានយល់ស្របជាមួយសម្តេចប្រធានរដ្ឋសភា អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងការជំរុញនិងលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទំាងសងខាង។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមគឺបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅក្នុងនោះវិស័យពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង១ពាន់លានដុល្លារ។ ឥណ្ឌូណេស៊ីនឹងជំរុញបន្ថែមលើការនាំចូលផលិតផលពីកម្ពុជានិងជំរុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀតនិងបន្តគំាទ្រដល់វិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូណេស៊ី ដែលសមាគមនេះគឺជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ីទាំងអស់ អាចមកជួបជុំគ្នា ចែករំលែកបទពិសោធ និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏សន្យាថានឹងជំរុញបន្ថែមឱ្យមានការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ពិសេសនៅក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភាប្រទេសទំាងពីរ។

ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបន្តផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមក ជាពិសេស ទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៥ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅឆ្នាំ២០២៥។

ឥណ្ឌូណេស៊ី ជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏គួរឱ្យទុកចិត្ត។ ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឈរលើភាពស្មោះត្រង់ លើការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឥណ្ឌូណេស៊ីបានរួមចំណែកស្វែងរកសុខសន្តិភាពនិងបានគំាទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា រហូតមក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះអនុព័ន្ធយោធាឥណ្ឌូណេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាដល់ការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលទៅប្រក្រតីភាពឡើងវិញ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទំាងពីរប្រទេស ក៏ដូចជាបំណងប្រាថ្នារបស់អាស៊ាននិងពិភពលោក ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាប្រទេសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បានបង្ហាញនូវតួនាទីជាអ្នកដឹកនាំគំរូ តាមរយៈការប្រកាន់ខ្ជាប់នូវការគោរពបទដ្ឋានអន្តរជាតិ និងការគោរពធម្មនុញ្ញាអាស៊ាន ។ ក្នុងស្មារតីនេះហើយ គឺជាស្នូល និងជាគោលបំណងពិតប្រាកដរបស់អាស៊ាន ដែលសមាជិកទាំងអស់មិនថាជាប្រទេសតូច ឬធំ មានសិទ្ធិស្មើគ្នា គោរពបូរណភាពទឹកដី និងអធិបតេយ្យនៃប្រទេសនីមួយៗ។

ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីនៅតែចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានយល់ ដូចគ្នាថា សង្រ្គាមមិនមានអ្នកឈ្នះនោះឡើយ ផ្ទុយទៅវិញមានតែសន្តិភាពទេ ដែលភាគីទំាងពីរឈ្នះឈ្នះទំាងអស់គ្នា៕


អត្ថបទដែលទាក់ទង

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត
2026/02/19 12:26:14 pm        1
គ្រូបណ្ដុះបណ្ដាល៖ រៀនជំនាញវិជ្ជាបច្ចេកទេស បានផ្ដល់ផលប្រយោជន៍ច្រើនធានាបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ
2026/02/19 11:22:40 am        1
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ
2026/02/19 11:10:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ

2026/02/19 12:38:26 pm
​សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង
2026/02/19 12:26:18 pm
​SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត
2026/02/19 12:26:14 pm
​មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm
​ទីក្រុង Mexico City ធ្វើសមយុទ្ធរញ្ជួយដីលើកដំបូងរបស់ខ្លួននៅឆ្នាំនេះ
2026/02/19 12:19:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am