ប៉ាឡេស្ទីន៖ ការកសាងតំបន់ហ្កាហ្សាឡើងវិញ កំពុងរីកចម្រើន ស្របពេលមានការចរចារបស់អាមេរិក

2026/01/22 03:26:45 pm        110

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានប្រាប់សារព័ត៌មានអារ៉ាប់ថា វឌ្ឍនភាពកំពុងដំណើរការ នៅក្នុងកិច្ចចរចាអំពីកសាងឡើងវិញនៅតំបន់ហ្កាហ្សា ជាមួយនឹងការសន្ទនាច្បាស់លាស់រវាងអាជ្ញាធរប៉ាឡេស្ទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបេសកជនពិសេស លោក Steve Witkoff។

លោក Mustafa បាននិយាយថា៖«ខ្ញុំគិតថា គោលបំណងរបស់ប៉ាឡេស្ទីន គឺច្បាស់លាស់ណាស់ វាមានរយៈពេលយូរមកហើយ ដែលត្រូវបង្កើតរដ្ឋឯករាជ្យផ្ទាល់ខ្លួន ដោយមានសេចក្តីសម្រេចពីអន្តរជាតិ» ហើយលោកកត់សម្គាល់ថា៖«យើងត្រូវធ្វើឲ្យតំបន់ហ្កាហ្សាឲ្យមានស្ថិរភាពជាមុនសិន»។

ទោះបីជាមានបទឈប់បាញ់ដែលធ្វើឡើងនៅដើមឆ្នាំ ២០២៥ ក៏ដោយ ក៏តំបន់ហ្កាហ្សា នៅតែស្ថិតនៅក្រោមអ្វីដែលសហគមន៍អន្តរជាតិពិពណ៌នាថា ជាការបិទផ្លូវដោយបង្ខំដោយអ៊ីស្រាអែល។ ការផ្គត់ផ្គង់ជាមូលដ្ឋានដូចជាអាហារ និងថ្នាំពេទ្យ នៅតែជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់ទីក្រុង Tel Aviv ដែលគ្រប់គ្រងការចូល និងចេញពីតំបន់ហ្កាហ្សាទាំងមូល។

កាលពីថ្ងៃអាទិត្យ (ទី ១៨ ខែមករា) លោក ត្រាំ បានប្រកាសថា ផែនការហ្កាហ្សារបស់លោក បានចូលដល់ដំណាក់កាលទី ២ របស់ខ្លួន ដែលក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ទាំងអស់ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត និងដកកងកម្លាំងរបស់ខ្លួនចេញទាំងស្រុង ជាជំហានមួយដែលតួអង្គអន្តរជាតិនិយាយថា គួរតែបើកផ្លូវពីបទឈប់បាញ់ ទៅកាន់សន្តិភាពយូរអង្វែង។

ការបង្កើតគណៈកម្មាធិការជាតិបច្ចេកទេសសម្រាប់រដ្ឋបាលតំបន់ហ្កាហ្សា ឬ NCAG ដែលមានសមាសភាពនៃឥស្សរជនប៉ាឡេស្ទីន គឺជាជំហានជាក់ស្តែងដំបូងឆ្ពោះទៅរកការអនុវត្តផែនការ និងស្តារការគ្រប់

គ្រងរបស់ប៉ាឡេស្ទីនឡើងវិញ នៅដំណាក់កាលបន្ទាប់៕

អត្ថបទដែលទាក់ទង

មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ
2026/02/19 12:38:26 pm        1
សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង
2026/02/19 12:26:18 pm        1
មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(Servers) សម្រាប់ការគ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត​តម្លៃជាង ៥លានដុល្លារដល់ គ.ជ.ប

2026/02/19 12:48:38 pm
​មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ
2026/02/19 12:38:26 pm
​សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង
2026/02/19 12:26:18 pm
​SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត
2026/02/19 12:26:14 pm
​មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am