កាសែតTASS៖ គ្រាប់កាំភ្លើងអ៊ីស្រាអែល ត្រូវបានរកឃើញក្នុងសាកសពកុមារ ដែលត្រូវបានសម្លាប់ នៅអ៊ីរ៉ង់

2026/01/22 10:36:18 pm        70

ប្រភពមួយនៅក្នុងរចនាសម្ព័ន្ធសន្តិសុខអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន TASSថា គ្រាប់កាំភ្លើងកម្រិតយោធា  អ៊ីស្រាអែល ត្រូវបានគេរកឃើញនៅក្នុងសាកសពកុមារ ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ ដូចដែលបានបង្ហាញក្នុងអំឡុងពេលពិនិត្យកោសល្យវិច័យ។  

ទីភ្នាក់ងារសារព័ត៌មាននេះ ត្រូវបានជូនដំណឹងថា៖«ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗ ករណីរកឃើញគ្រាប់កាំភ្លើងនេះ ពាក់ព័ន្ធនឹងក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ មកពីទីក្រុង Isfahan បានទៅទិញអ៊ីវ៉ាន់ ជាមួយក្រុមគ្រួសាររបស់នាង ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយការបាញ់ប្រហារភេរវកម្មត្រូវពោះ ចង្កា និង ក្បាលពីក្រោយ។ ការពិនិត្យកោសល្យវិច័យ បានបង្ហាញថា គ្រាប់កាំភ្លើងទាំងនោះ គឺជាកម្រិតយោធាអ៊ីស្រាអែល»។  

ប្រភពនេះ ក៏បានរៀបរាប់ពីរឿងរ៉ាវរបស់កុមារម្នាក់ទៀត ដែលត្រូវបានសម្លាប់ ក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះផងដែរ។ ប្រភពបានរាយការណ៍ថា៖«នៅល្ងាចថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦ នៅទីក្រុង Kermanshah ក្មេងស្រីអាយុ ៣ ឆ្នាំ Melina Asadi បានចេញទៅជាមួយឪពុករបស់នាង ដើម្បីទិញទឹកដោះគោទារក និងថ្នាំផ្តាសាយនៅឱសថស្ថានមួយកន្លែង។ នៅតាមផ្លូវត្រឡប់មកវិញ នាងត្រូវបានភេរវករបាញ់ប្រហារពីក្រោយ ហើយបានស្លាប់ភ្លាមៗ»។  

ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូររីអាល់អ៊ីរ៉ង់ ដែលរីករាលដាលពាសពេញទីក្រុងធំៗភាគច្រើន។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ភេរវករប្រដាប់អាវុធបានបង្ហាញខ្លួនក្នុងចំណោមក្រុមបាតុករ នៅថ្ងៃទី ០៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំកុបកម្មនេះ។ នៅថ្ងៃទី ១៣ ខែមករា នគរបាលអ៊ីរ៉ង់បាននិយាយថា ខ្លួនបានឃាត់ខ្លួនមនុស្សជិត ៣០០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងវាយប្រហារមន្ត្រីនគរបាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm