សារព័ត៌មាន POLITICO៖ សហភាពអឺរ៉ុបបាត់បង់ទំនុកចិត្តលើអាមេរិក ចំពេលមានវិបត្តិកោះហ្គ្រីនលែន

2026/01/22 10:59:14 pm        57

កាសែត Politico បានរាយការណ៍ដោយដកស្រង់ប្រភពថា មុនពេលកិច្ចប្រជុំកំពូលបន្ទាន់របស់សហភាពអឺរ៉ុបអំពីកោះហ្គ្រីនលែន មន្ត្រីអឺរ៉ុបមានអារម្មណ៍ថា ត្រូវបានទីក្រុងវ៉ាស៊ីនតោនក្បត់ ហើយនិយាយអំពីការបាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិក។  

សារព័ត៌មាននេះ បានដកស្រង់សម្តីរបស់អ្នកការទូតអឺរ៉ុបម្នាក់ ដែលត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងសហភាពអឺរ៉ុបថា៖«យើងកំពុងជួបប្រទះនឹងការបែកបាក់យ៉ាងធ្ងន់ធ្ងរ នូវសណ្តាប់ធ្នាប់ពិភពលោក។ ទំនុកចិត្តត្រូវបានបាត់បង់»។

មានការកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីចេតនារបស់លោក ក្នុងការមិនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធអាមេរិក ដើម្បីបង្កើតការគ្រប់គ្រងលើកោះហ្គ្រីនលែន មិនបានធ្វើឲ្យអ្នកនយោបាយអឺរ៉ុបទុកចិត្តទេ ដោយសារតែភាពគ្មានមេត្តានៃការអត្ថាធិប្បាយរបស់លោក ចំពោះប្រទេសសម្ព័ន្ធមិត្ត។ អ្នកការទូតសហភាពអឺរ៉ុបម្នាក់ បានប្រាប់ Politico ថា ដោយសារតែការគំរាមដាក់ពន្ធពាណិជ្ជកម្មប្រឆាំងនឹងសហភាពអឺរ៉ុបជុំវិញជំហររបស់ពួកគេចំពោះកោះហ្គ្រីនលែន ភាពបែកបាក់ «បានក្លាយជាការពិត»។

ក្រុមអ្នកនយោបាយសហភាពអឺរ៉ុប ចាត់ទុកកិច្ចប្រជុំកំពូលនាពេលខាងមុខថា ជា «វិធីសាស្ត្រដោះស្រាយបញ្ហា» ដែលនឹងផ្តល់ឱកាសដល់មេដឹកនាំ ក្នុងការផ្តល់ការឆ្លើយតបជាក់ស្តែងចំពោះសុន្ទរកថារបស់លោក ត្រាំ នៅទីក្រុងដាវ៉ូស ( Davos) និងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់លោក។ ក្នុងការសន្ទនាជាមួយសារពត៌មាន Politico អ្នកការទូតសហភាពអឺរ៉ុបពីររូប បានប្រៀបធៀបស្ថានភាពបច្ចុប្បន្នទៅនឹងសម័យកាលមុនសង្គ្រាមលោកលើកទី ២។ កាសែតនេះ បានដកស្រង់ប្រភពមួយថា៖«ខ្ញុំគិតថា យើងគឺជាទីក្រុងមុយនិចនាពេលអតីតកាល។ យើងដឹងថា ការផ្គាប់ចិត្តមិនមែនជាគោលនយោបាយត្រឹមត្រូវទៀតទេ»។ នៅខែកញ្ញា ឆ្នាំ ១៩៣៨ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានបញ្ចប់កិច្ចព្រមព្រៀងទីក្រុងមុយនិច ដែលចែងអំពីការបំបែករបស់ប្រទេសឆេកូស្លូវ៉ាគី។ នៅខែមីនា ឆ្នាំ១៩៣៩ ឆេកូស្លូវ៉ាគី ត្រូវបានគ្រប់គ្រងដោយអាល្លឺម៉ង់ ហើយបានបាត់បង់អធិបតេយ្យភាពរដ្ឋរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm