រហូតមកដល់ពេលនេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង ជាង២ពាន់គ្រួសារ បានប្រគល់ដីតំបន់៣ជូនរដ្ឋវិញ

2022/03/11 10:39:41 pm        1.1 K

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារនៅក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញ ដែលមានទំហំជាង១ម៉ឺន៣ពាន់ហិកតា ។

យោងតាមលទ្ធផល នៃកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ខែមីនានេះ ​បានឱ្យដឹងថា រហូត​មកដល់ពេលនេះ អ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់បីក្នុងខេត្តបាត់ដំបង ចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន។

កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តឱ្យរដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការ​ចូលទន្ទ្រាន​ និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​ដែល​បាន​ចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។

រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធាន ការការពារ និងបង្ក្រាបការទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ​ដើម្បីធានា​និរន្តរភាព និងត្រូវពង្រឹងការ​អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​នូវលិខិតបទដ្ឋានគតិយុត្ត ​និង​បទបញ្ជានានា ​របស់រាជរដ្ឋាភិបាលដែលនៅជាធរមាន​ជាអាទិ៍។

កិច្ចប្រជុំអន្តរក្រសួង បានណែនាំឱ្យរដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ​ ថែទាំបង្គោល ដែល បាន​បោះរួចនិងជំរុញការបោះបង្គោល​ដែលនៅសេសសល់ ​ថែទាំដើមឈើ​ និងគ្រាប់ត្នោត ​ដែលបានដាំ កន្លងមក ​និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់ កាប់ដីរដ្ឋក្នុង​ដែនព្រៃលិចទឹក ​នៃតំបន់ទន្លេសាប ​ហើយព្រះរាជអាជ្ញាអមសាលាដ៏បូងខេត្ត ត្រូវបន្ត​ជួយជំរុញការអនុវត្តនីតិវិធីក្រោយពេលទទួលបានបណ្ដឹង។

ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្ត​ចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងអ្នកប្រព្រឹត្តបទ​ល្មើស​ទន្ទ្រាន​ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ ​ក្នុងខេត្តបាត់ដំបង មានចំនួន ១១២បង្គោល ទំហំសរុបជាង ២០ម៉ឺនហិកតា ស្មើ៣១,៩៦ភាគរយ ​នៃដែនព្រៃលិចទឹកជុំ វិញបឹងទន្លេសាប៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm