ប្រទេសវ៉េណេស៊ុយអេឡា បានច្រានចោលផែនទីដែលបង្ហាញក្នុងរូបភាពដែលបានកែប្រែ បង្ហោះនៅលើគណនីបណ្តាញផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានពណ៌នាប្រទេសនេះថាជាទឹកដីរបស់សហរដ្ឋអាមេរិក។
ក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងការឆ្លើយតប ថា «រដ្ឋាភិបាលរបស់ប្រទេសបញ្ជាក់ជាថ្មីថា សាធារណរដ្ឋមួយនេះនឹងជាសាធារណរដ្ឋបូលីវ៉ានៃប្រទេសវ៉េណេស៊ុយអេឡា»។
ក្រសួងនិយាយថា រូបភាព «បង្ហាញផែនទីនៃទ្វីបអាមេរិក ត្រូវបានកែប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដែលប្រទេសវ៉េណេស៊ុយអេឡា ដែនដីហ្គ្រីនលែន និងកាណាដា ហាក់ដូចជាទឹកដីរបស់សហរដ្ឋអាមេរិក»។

