ហ្វីលីពីនធ្វើម្ចាស់ផ្ទះទទួលក្រុមនយោបាយ និងជនជាតិភាគតិចមីយ៉ាន់ម៉ា សម្រាប់ «កិច្ចប្រជុំភាគីពាក់ព័ន្ធ»

2026/01/23 12:05:49 am        70

រដ្ឋមន្ត្រីការបរទេសទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសហ្វីលីពីនបានស្វាគមន៍ក្រុមនយោបាយ និងជនជាតិភាគតិចជាច្រើនមកពីសហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា សម្រាប់ «កិច្ចប្រជុំភាគីពាក់ព័ន្ធ» ជាកិច្ចប្រឹងប្រែង ដើម្បីជំរុញដល់ផែនការសន្តិភាពដែលជាប់គាំងរបស់តំបន់។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២៦ ជាបេសកជនពិសេសអាស៊ាន (ASEAN) សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាម មិនបានប្រាប់ឈ្មោះក្រុមដែលតំណាងទាំងនោះ ឬបញ្ជាក់ពេលវេលាដែលកិច្ចប្រជុំនេះបានកើតឡើងនោះទេ។

ដោយសំដៅទៅលើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ លោកស្រីបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំបានជំរុញដល់ការចែករំលែកទស្សនៈរបស់ពួកគេ ប្រកបដោយភាពសកម្ម ការស្ថាបនា និងអត្ថន័យ ជុំវិញការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន»។

លោកស្រី Lazaro បានបន្ថែមថា ការពិភាក្សាទាំងនេះ រួមមានការជំរុញការបន្ធូរបន្ថយភាពតានតឹង ការសម្របសម្រួលការផ្តល់ជំនួយ ការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងការជំរុញការសន្ទនានយោបាយ។

គួរបញ្ជាក់ថា សហភពមីយ៉ាន់ម៉ា ត្រូវបានរួបរឹតដោយជម្លោះ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានបង្កឲ្យមានចលនាតវ៉ាដែលបានវិវត្តទៅជាសង្គ្រាមស៊ីវិល រវាងយោធា និងសម្ព័ន្ធនៃក្រុមឧទ្ទាមជាច្រើន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm