មនុស្ស ៣នាក់ ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ នៅភាគខាងកើតអូស្ត្រាលី

2026/01/23 03:03:24 am        86

នគរបាល នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ អំឡុងការវាយប្រហារមួយ នៅក្នុងរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា ខ្មាន់កាំភ្លើងនៅតែរត់គេចខ្លួន ហើយការបាញ់ប្រហារនេះ គឺជាឧប្បត្តិហេតុដែលសង្ស័យថា ជាអំពើហិង្សាក្នុងគ្រួសារ។

នគរបាលបានប្រាប់ថា ប្រតិបត្តិការមួយកំពុងធ្វើឡើង នៅក្នុងទីក្រុង Lake Cargelligo ដែលមានចម្ងាយប្រហែល ៦១១គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុង Sydney ហើយបានជំរុញឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ។

ទីភ្នាក់ងារសង្គ្រោះបន្ទាន់ ត្រូវបានហៅទូរសព្ទឲ្យទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានរបាយការណ៍ អំពីការបាញ់ប្រហារ នាពេលរសៀល។ នគរបាលបានបញ្ជាក់ថា ស្ត្រី ២នាក់ និងបុរសម្នាក់បានបាត់បង់ជីវិត ហើយបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថិរភាព។

នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមថា៖ «ប្រតិបត្តិការរបស់នគរបាលកំពុងធ្វើឡើងនៅទីក្រុង Lake Cargelligo»។ ពួកគេបានជំរុញឲ្យសាធារណជនជៀសវាងកុំទៅកាន់តំបន់នោះនិងអ្នកស្រុកស្នាក់នៅតែក្នុងផ្ទះ។

សារព័ត៌មាន Sydney Morning Herald បានរាយការណ៍ថា ហេតុការណ៍នេះ គឺជាការវាយប្រហារដែលសង្ស័យថា ជាអំពើហិង្សាក្នុងគ្រួសារ ហើយខ្មាន់កាំភ្លើងម្នាក់ត្រូវបានគេជឿថា បានលាក់ខ្លួននៅក្នុងទីក្រុងនេះ ជាមួយនឹងអាវុធវែងមួយដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm