លោក Putin នឹងពិភាក្សាការប្រើប្រាស់ទ្រព្យសម្បត្តិបង្កកគាំទ្រក្រុមប្រឹក្សាសន្តិភាព ពេលជួបបេសកជនអាមេរិក

2026/01/23 03:07:21 am        98

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា លោកនឹងពិភាក្សាអំពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រដល់ក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលមានកិច្ចប្រជុំជាមួយបេសកជនអាមេរិក នៅទីក្រុងមូស្គូ នាយប់ថ្ងៃនេះ។

លោក Putin បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas នៅវិមានក្រឹមឡាំង មុនពេលមានកិច្ចពិភាក្សារបស់លោកជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner។

ដោយសំដៅទៅលើក្រុមប្រឹក្សាសន្តិភាពនេះ លោក Putin បាននិយាយថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដល់រចនាសម្ព័ន្ធថ្មីនេះ។ ជាដំបូង និងសំខាន់បំផុត គឺការគាំទ្រ ចំពោះប្រជាជនប៉ាឡេស្ទីន និងផ្តល់ជំនួយទាំងនេះដោយផ្ទាល់ដល់ការកសាងឡើងវិញ សម្រាប់តំបន់ហ្កាហ្សា និងដោយទូទៅ ដើម្បីដោះស្រាយបញ្ហារបស់ប៉ាឡេស្ទីន»។

លោកបានបន្ថែមថា បញ្ហាទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ត្រូវបានពិភាក្សារួចហើយជាមួយភាគីអាមេរិក ហើយលោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តរបស់រុស្ស៊ី ចំពោះបញ្ហាប៉ាឡេស្ទីន និងការដោះស្រាយ នៅតំបន់មជ្ឈិមបូព៌ា គឺ «ជាគោលការណ៍ មិនមែនជាឱកាសនិយមឡើយ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សេតវិមានបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាព។ ប្រទេសរាប់សិបត្រូវបានអញ្ជើញឲ្យក្លាយជាសមាជិក ហើយសម្រាប់ការចំណាយចំនួន ១ពាន់លានដុល្លារ ប្រទេសទាំងនោះអាចអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលនេះជាអចិន្ត្រៃយ៍៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm