លោក Trump សាទរ «សិទ្ធិចូលប្រើប្រាស់ទាំងស្រុង» ទៅកាន់កោះហ្រ្គីនលែន ក្នុងកិច្ចព្រមព្រៀងណាតូ

2026/01/23 08:58:30 am        207

លោកប្រធានាធិបតី Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២២ មករា) ថា លោកធានាបាននូវសិទ្ធិចូលប្រើប្រាស់នៅកោះហ្រ្គីនលែន (Greenland) ទាំងស្រុងនិងជាអចិន្ត្រៃយ៍ របស់សហរដ្ឋអាមេរិក ក្នុងកិច្ចព្រមព្រៀងជាមួយអង្គការណាតូ ខណៈប្រធានសម្ព័ន្ធយោធានេះបាននិយាយថា សម្ព័ន្ធមិត្តនឹងត្រូវបង្កើនការប្តេជ្ញាចិត្តខ្លួនចំពោះសន្តិសុខអាកទិក ដើម្បីទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី និងចិន។

ព័ត៌មាននៃកិច្ចព្រមព្រៀងក្របខណ្ឌមួយបានលេចឡើង ខណៈលោក Trump បានដកថយពីការគំរាមកំហែងពន្ធគយប្រឆាំងនឹងអឺរ៉ុប និងបានច្រានចោលការប្រើកម្លាំងដណ្តើមយកកោះហ្រ្គីនលែន ដែលនាំមកនូវភាពធូរស្រាលមួយកម្រិត នៅអ្វីដែលត្រូវបានគេមើលឃើញថា អាចជាការបែកបាក់ដ៏ធំបំផុតក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងពេលជាច្រើនទសវត្សរ៍ ប្រសិនបើពុំមានការបន្ធូរបន្ថយ។

ការផ្លាស់ប្ដូរជំហររបស់លោក Trump បានធ្វើឱ្យទីផ្សារអឺរ៉ុប និងផ្សារហ៊ុនអាមេរិក Wall Street ឈានដល់កម្រិតខ្ពស់។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងណាមួយនៅមិនច្បាស់លាស់នោះទេ ហើយដាណឺម៉ាក បានទទូចថា អធិបតេយ្យភាពរបស់ខ្លួនលើកោះនេះ មិនត្រូវបានពិភាក្សាឡើយ។ 

ថ្លែងទៅកាន់អ្នកយកព័ត៌មានពេលលោកត្រឡប់ពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស លោក Trump បាននិយាយថា កិច្ចព្រមព្រៀងថ្មីមួយកំពុងត្រូវបានចរចា ដែលនឹង «ល្អប្រសើរសម្រាប់អាមេរិកខ្លាំងណាស់»។ នៅមុននោះ លោក Trump បានប្រាប់ទូរទស្សន៍ Fox News ថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវ «សិទ្ធចូលប្រើប្រាស់ពេញលេញ គ្មានទីបញ្ចប់ គ្មានដែនកំណត់ពេលវេលានោះទេ» សម្រាប់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

លោក Carney ជជែកជាមួយអវកាសយានិក Artemis II ខណៈជនជាតិកាណាដាបង្កើតប្រវត្តិសាស្ត្រ
2026/04/09 03:58:47 pm        1
ភាពជោគជ័យរបស់ NASA នៅឋានព្រះចន្ទ នាំឲ្យក្រសែភ្នែកសម្លឺងទៅគោលដៅបញ្ជូនមនុស្សរបស់ចិន នៅឆ្នាំ២០៣០
2026/04/09 03:55:50 pm        4
អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់យ៉ាងតិច ២៥៤នាក់ ត្រឹមប៉ុន្មានម៉ោង ខណៈរដ្ឋាភិបាលគ្រប់ទិសទីថ្កោលទោស
2026/04/09 03:50:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Carney ជជែកជាមួយអវកាសយានិក Artemis II ខណៈជនជាតិកាណាដាបង្កើតប្រវត្តិសាស្ត្រ

2026/04/09 03:58:47 pm
​ភាពជោគជ័យរបស់ NASA នៅឋានព្រះចន្ទ នាំឲ្យក្រសែភ្នែកសម្លឺងទៅគោលដៅបញ្ជូនមនុស្សរបស់ចិន នៅឆ្នាំ២០៣០
2026/04/09 03:55:50 pm
​អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់យ៉ាងតិច ២៥៤នាក់ ត្រឹមប៉ុន្មានម៉ោង ខណៈរដ្ឋាភិបាលគ្រប់ទិសទីថ្កោលទោស
2026/04/09 03:50:50 pm
​កូរ៉េខាងជើងសម្ញែងមីស៊ីលគ្រាប់បែកចង្កោម និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក
2026/04/09 03:48:22 pm
​លោក Min Aung Hlaing តែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់មីយ៉ាន់ម៉ា ខណៈយោធានៅតែគ្របដណ្ដប់
2026/04/09 03:39:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 03:04:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am