លោក Trump នឹងទស្សនកិច្ចនៅចិន ក្នុងខែមេសា ខណៈលោក Xi នឹងទៅទស្សនកិច្ចអាមេរិកវិញ ចុងឆ្នាំ២០២៦

2026/01/23 05:29:49 pm        198

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ថា លោកនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែមេសា ខាងមុខនេះ ហើយលោកប្រធានាធិបតីចិន Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៦ ដដែលនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ពេលត្រឡប់ពីទីក្រុងដាវ៉ូសទៅកាន់សហរដ្ឋអាមេរិកវិញ លោក Trump បាននិយាយថា «លោកទន្ទឹងរង់ចាំជួបប្រធានាធិបតី Xi» ដោយបន្តថា «លោកតែងតែមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រធានាធិបតី Xi នៃប្រទេសចិន»។ លោក Trump បាននិយាយទៀតថា ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានក្លាយជាតានតឹង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីពេលនោះមក។

ទាក់ទងនឹងបញ្ហាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង លោក Trump បានសម្ដែងក្ដីពេញចិត្តរបស់លោកថា ឥឡូវនេះ ប្រទេសចិនកំពុងទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ក្នុងបរិមាណដ៏ច្រើន ដែលជារឿងល្អខ្លាំងណាស់សម្រាប់កសិករអាមេរិក។

លោក Trump និងលោក Xi បានបើកជំនួបកំពូលដ៏សំខាន់ជាលើកដំបូងបំផុតក្នុងពេលរយៈពេល ៦ឆ្នាំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំមុន ក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង ដោយនៅពេលនោះ មេដឹកនាំទាំងពីរបានបង្ហាញពីទំនុកចិត្តក្នុងការបង្កើត «ទំនាក់ទំនងដ៏អស្ចារ្យ» ដែលការប្ដេជ្ញាចិត្តបែបនេះ បានបង្ហាញពីទំនាក់ទំនងការទូតដ៏សំខាន់ ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធូរស្រាល៕


អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm