របាយការណ៍៖ ក្រុមហាម៉ាសនឹងរំសាយអាវុធជាថ្នូរនឹងតួនាទីនយោបាយនៅហ្កាហ្សាក្រោមកិច្ចព្រមព្រៀងរបស់អាមេរិក

2026/01/23 10:36:55 am        55

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានយល់ព្រមប្រគល់អាវុធរបស់ខ្លួនជាថ្នូរនឹងការឆ្លងកាត់ដោយសេរីចេញពីតំបន់ហ្កាហ្សាសម្រាប់មេដឹកនាំរបស់ខ្លួន និងការផ្លាស់ប្តូរទៅជាសកម្មភាពនយោបាយតែមួយគត់ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News Arabia។   

លោក Trump បានចេញការទាមទារថ្មីអមដោយភាសាគំរាមឲ្យក្រុមហាម៉ាសរំលាយអាវុធខណៈកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទីពីរបានចាប់ផ្ដើម។

ដោយដកស្រង់ប្រភពប៉ាឡេស្ទីនមិនបញ្ចេញឈ្មោះម្នាក់ សារព័ត៌មាននេះបានអះអាងកាលពីថ្ងៃព្រហស្បតិ៍២២មករាសប្ដាហ៍នេះថា ក្រុមហាម៉ាស បានប្រគល់អាវុធ និងផែនទីមួយចំនួននៃបណ្តាញផ្លូវរូងក្រោមដីរបស់ខ្លួនទៅឱ្យអាមេរិករួចហើយ តាមរយៈយន្តការមួយដែលមិនទាន់ត្រូវបានបង្ហាញ។  

ជាថ្នូរនឹងការនេះអាមេរិកបានផ្តល់ការធានាថាក្រុមហាម៉ាសនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង នយោបាយនៅតំបន់ហ្កាហ្សាហើយមន្ត្រីនិងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការឱ្យរដ្ឋបាលថ្មីដរាបណាពួកគេឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខអ៊ីស្រាអែល-អាមេរិក។

ប្រភពអះអាងថាមេដឹកនាំរបស់ក្រុមហាម៉ាសនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្កាហ្សា ដោយអាមេរិកធានាពួកគេថា អ៊ីស្រាអែលនឹងមិនកំណត់គោលដៅពួកគេនៅបរទេសនាពេលអនាគតទេ។

ទាំងក្រុមហាម៉ាស និងសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ អ៊ីស្រាអែលក៏មិនបានឆ្លើយតបដែរ ប៉ុន្តែប្រភពនោះបាននិយាយថា អ៊ីស្រាអែលមានការសង្ស័យយ៉ាងខ្លាំងអំពីការយោគយល់មួយចំនួន ជាពិសេសឃ្លាដែលអនុញ្ញាតឲ្យក្រុមហាម៉ាសនៅតែមានសកម្មភាពនយោបាយនៅក្នុងតំបន់ហ្កាហ្សា។ ពេញមួយសង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែលលើតំបន់នោះ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្ដេជ្ញាម្តងហើយម្តងទៀតថានឹងកម្ទេចក្រុមហាម៉ាសចោលទាំងស្រុង៕

អត្ថបទដែលទាក់ទង

មន្ត្រីប៉ាឡេស្ទីន និយាយថា ច្រកឆ្លងកាត់រ៉ាហ្វារបស់តំបន់ហ្កាហ្សាជាមួយអេហ្ស៊ីប នឹងបើកឡើងវិញ នៅ សប្តាហ៍ក្រោយ
2026/01/23 03:59:28 pm        2
លោក Carney តបធ្ងន់ៗទៅលោក Trump វិញថា «កាណាដាមិនរស់ដោយសារអាមេរិកទេ»
2026/01/23 03:57:16 pm        1
ឥណ្ឌូនេស៊ី រកឃើញសាកសពអ្នកដំណើរ ១០នាក់ នៅលើយន្តហោះខ្នាតតូចដែលបានធ្លាក់
2026/01/23 03:53:40 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

2026/01/23 04:01:14 pm
​មន្ត្រីប៉ាឡេស្ទីន និយាយថា ច្រកឆ្លងកាត់រ៉ាហ្វារបស់តំបន់ហ្កាហ្សាជាមួយអេហ្ស៊ីប នឹងបើកឡើងវិញ នៅ សប្តាហ៍ក្រោយ
2026/01/23 03:59:28 pm
​លោក Carney តបធ្ងន់ៗទៅលោក Trump វិញថា «កាណាដាមិនរស់ដោយសារអាមេរិកទេ»
2026/01/23 03:57:16 pm
​ឥណ្ឌូនេស៊ី រកឃើញសាកសពអ្នកដំណើរ ១០នាក់ នៅលើយន្តហោះខ្នាតតូចដែលបានធ្លាក់
2026/01/23 03:53:40 pm
​ប្លុកអឺរ៉ុប ចង់ឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ធម្មតាវិញ ប៉ុន្តែព្រមានប្រឆាំងការគំរាមកំហែងម្ដងទៀត
2026/01/23 03:50:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/23 08:24:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/21 02:58:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am