ព្រះខ័នរាជសម្រាក ខណៈបេក្ខភាព Top-6 ភាគច្រើនត្រូវជួបគ្នាក្នុងលីគ ចុងសប្ដាហ៍នេះ

2026/01/23 05:41:40 pm        345

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងមិនមានកម្មវិធីប្រកួតនោះទេ នាចុងសប្ដាហ៍នេះ តែ​បេក្ខភាព ១០ក្រុមផ្សេងទៀត នឹងត្រូវធ្វើការប្រកួតធម្មតា ពិសេសក្រុមកំពូលតារាងទាំង ៦(Top-6) ដែលភាគច្រើនត្រូវជួបគ្នា ក្នុងសប្ដាហ៍ទី១៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

សម្រាប់ក​ម្មវិធីជុំទី២ នាថ្ងៃទី២៤ ខែមករាស្អែកនេះ គឺមាន ២គូ ដោយក្រុម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា និង​ក្រុម ​ISI ដង្កោសែនជ័៧ ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមឡាយហ្វខេត្តព្រះសីហនុ នាទឹក​ដី​កំពង់​សោម។

ក្នុងចំណោម ២ប្រកួតនេះដែរ អ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ជាពិសេស ចំពោះជំនួបរវាងកងយោធពលខេមរភូមិន្ទ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរ បានស្មើគ្នា ០-០។ ប៉ុន្ដែជំនួបជើងទី២ ក្រុមទាំងពីរ កំពុងស្រេកឃ្លាននូវជ័យជម្នះ ពិសេស អឹមអូអាយ កំពង់ដេវ៉ា ដែលត្រូវការ ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6។

ដោយឡែកនៅថ្ងៃទី២៥ ខែមករាវិញ សុទ្ធសឹងជាគូជក់ចិត្ត ក្នុងនោះបេក្ខភាព Top-6 ៤ក្រុមត្រូវជួបគ្នា ដោយបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមអង្គរថាយហ្គឺរវិញម្ដង ក្រោយចាញ់ក្រៅដី ៣-០ កាលពីជើងទី១ ស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវជួបម្ចាស់ផ្ទះវិសាខា បន្ទាប់ពីប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ នៅទឹកដីខេត្តកំពង់ស្ពឺ។ រីឯ ១គូទៀត គឺភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ មាន ៣៤ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ៥ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ គ្រាដែលណាហ្គាវើលដ៏ ឈរលេខ៣ មាន ២៨ពិន្ទុស្មើបឹងកេត ដែលឈរលេខ៤ គ្រាដែលអង្គរថាយហ្គឺរ មាន ២៤ពិន្ទុ ឈរលេខ៥ ស្មើវិសាខា ដែលឈរលេខ៦។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការពិន្ទុ ដើម្បីរក្សាកៅអី Top-6 ក៏ដូចជាបង្កើនឱកាសប្រជែងពាន ពិសេសអង្គរថាយហ្គឺរ និងវិសាខា ដែលកំពុងស្ថិតក្នុងតំណែង Top-6 ទាំងប្រផិតប្រផើយនៅឡើយ។

តាមរយនេះ អ្នកគាំទ្ររំពឹងថា ការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងសមរភូមិប្រយុទ្ធលើវាលស្មៅដ៏ជក់ចិត្ត ពិសេសជំនួបរវាងបេក្ខភាពក្រុម Top-6 តែម្ដង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        92
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        105
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm