មេឃ ជារក្សា ប្ដេជ្ញាបន្ដខំប្រឹងកាន់តែខ្លាំងក្រោយបានបង្ហាញខ្លួនលើកដំបូងឲ្យ​ក្រុមធំព្រះខ័នរាជស្វាយរៀង

2026/01/23 06:07:34 pm        374

កីឡាករវ័យក្មេង មេឃ ជារក្សា បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំព្រះខ័នរាជស្វាយរៀង និងបានចាត់ទុកជាកម្លាំងដ៏សំខាន់ ដែលជំរុញរូបគេឲ្យកាន់តែខំប្រឹង ដើម្បីអនាគតលើវិថីបាល់ទាត់របស់ខ្លួន។

ការបង្ហាញខ្លួនលើកដំបូងជាមួយក្លិបជើងឯកលីគកំពូលកម្ពុជានេះ ស្របពេលព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ វគ្គ ១៦ក្រុមចុងក្រោយ-ជើងទី១ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ៥-២ កាលពីថ្ងៃពុធកន្លងទៅ។

កីឡាករវ័យជាង ១៧ឆ្នាំ ដែលមានដើមកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង រូបនេះ បានប្រាប់ក្រុមការងារ BTV ថា ខ្លួនពិតជារីករាយ ដែលគ្រូបង្វឹកបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំ បន្ទាប់ពីដំឡើងមកពីក្រុមយុវជន U18 កាលពីថ្មីៗ។ យ៉ាងណាក្ដី មេឃ ជារក្សា ថាសមត្ថភាពខ្លួននៅមានកម្រិត ដែលទាមទារឲ្យខ្លួនត្រូវខំប្រឹងកាន់តែខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅជួយក្លិបជាបន្ដបន្ទាប់ទៀត។

គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលនេះ គេឃើញបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា បានដំឡើងកីឡាករយុវជនថ្នាលមួយចំនួនចូលរួម ហើយក៏បានផ្ដល់ឱកាសលេងជាច្រើនផងដែរ ពិសេសកំឡុងការប្រកួតទល់នឹងក្រុមឡើងមកពីថ្នាក់ខេត្ត ជាក់ស្ដែងព្រះខ័នរាជស្វាយរៀង បានផ្ដល់ដំឡើងយុវជនអាយុក្រោម ១៨ឆ្នាំរបស់ខ្លួន ៤រូបចូលរួមក្នុងការប្រកួតនេះ រួមមាន មេឃ ជារក្សា, ប៉ូយ វិសាល, ម៉ន សារិ និងវ៉ា ដេវីត។

សម្រាប់យុវជន មេឃ ជារក្សា ដោយមានការតស៊ូ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រោមការជំរុញទឹកចិត្តពីឪពុកម្ដាយ ក្រៅពីបានហ្វឹកហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង រហូតបានឡើងឲ្យក្រុមធំ រូបគេក៏ធ្លាប់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm