ក្រសួងបរិស្ថានធ្វើការគ្រប់គ្រងគុណភាពខ្យល់ជាប្រចាំ និងចាត់វិធានការទប់ស្កាត់ បញ្ឈប់​ការ​ដុត​សំណល់​កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជា​ប្រភព​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ

2026/01/23 06:22:25 pm        271

ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាពដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថាន​បាន​ធ្វើ​ការ​ជា​មួ​យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និងបញ្ឈប់​ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក​ ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានបានលើកឡើង បែបបនេះ នៅក្នុងពិធី​ផ្សព្វ​ផ្សាយ​សារ​ចរ​លេខ​០១ ​របស់រាជរដ្ឋាភិបាល និងជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ រៀប​ចំ​ដោយនាយកដ្ឋានគ្រប់គ្រងខ្យល់ សំឡេង និងរំញ័រ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន​ សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី​រាជ​ការ ​កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរក្រុមូលដ្ឋាន លោកគ្រូអ្នកគ្រូ និង​សិស្សា​នុសិស្ស​ជាច្រើននាក់ នៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ក្រសួងបរិស្ថាន បាននិង​កំពុង​ទទួល​បាន​ការ​ចូលរួ​ម​ពី​ប្រជា​ពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនា​ការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«យុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធ​សឹង​តែ​ជា​ការ​ចូល​រួម​លើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការ​ដុត​ប្លាស្ទិក​នៅ​តាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានពង្រឹង និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​សារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការ​បំពល់​ខ្យល់​សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុត សំណល់កំទេចក្រណាត់ និងធ្វើការ​ជូន​ដំណឹង​រួម​ទាំងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។

ជាមួយ​គ្នានេះ ក្រសួងបរិស្ថានមិនបានលក់បាំងព័ត៌មានស្តីពីគុណភាពខ្យល់នោះទេ។ ក្រសួងប​រិស្ថាន​បាន​ផ្សព្វផ្សាយនូវសន្ទស្សន៍គុណភាពខ្យល់ ដោយផ្ទាល់ រាល់វិនាទី តាមរយៈគេហទំព័រ airquality.moe.gov.kh ទំព័រហ្វេសប៊ុករបស់ក្រសួង Ministry of Environment និងប្រព័ន្ធ​APP​ចក្រា ​ឈ្មោះ CSA SPA ដើម្បីឱ្យសាធារណជនតាមដានជាប្រចាំ។ ឯកឧត្តមខ្វៃ អាទិត្យា បាន​បន្ថែម​ថា ​រហូតមកទល់នឹងពេលនេះ ពុំទាន់មានរបាយការណ៍​ណា​មួយ​ដែល​គុណ​ភាព​ខ្យល់​របស់​យើង ​ប៉ះពាល់ដល់សុខភាពនោះទេ ដោយគុសារណភាពខ្យល់របស់ប្រទេសកម្ពុជាឈរនៅកម្រិត ល្អ​នៅ​ឡើយ។

ក្នុងឱកាសនៃពិធីផ្សព្វផ្សាយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បាន​ថ្លែង​អំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់​ក្រសួងបរិស្ថាន។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួម​សហការ​បន្ត​វិធាន​ការ​ផ្សព្វ​ផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និង​អនុវត្ត​វិធាន​ការ​ទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់​រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm