អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រជុំក្រុមប្រឹក្សាបច្ចេកទេសជំរុញអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍

2026/01/23 09:22:10 pm        711

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រួមជានឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួង ស្ថាប័ន រាជធានី ខេត្តបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា ការសម្រេចបាននូវលទ្ធផលល្អប្រសើរជាទីមោទនៈក្នុងឆ្នាំ២០២៥របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺទទួលបានដោយសារមានការយកចិត្តទុកដាក់គិតគូខ្ពស់បំផុតពីរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល។ ជាពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឈានទៅសម្រេចបានកម្មវត្ថុទាំងបីនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានផ្តល់អនុសាសន៍ដល់កិច្ចប្រជុំ និងក្រុមការងារបច្ចេកទេសរៀបចំផែនការសកម្មភាព និងសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តការងារជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍របស់រាជរដ្ឋាភិបាល និងជំរុញប្រសិទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធន់ធាន បានលើកឡើងក្នុងអង្គប្រជុំថា ក្នុងឆ្នាំ២០២៤ កម្ពុជា មានអត្រាផ្ទុកមរោគអេដស៍ចំនួន ០.៥ ភាគរយមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់ និងមានអ្នកឆ្លងថ្មីប្រមាណជា ១ ២០០នាក់ ដែលក្នុងនោះប្រមាណជា ៨៨ភាគរយជាក្រុមប្រជាជនគន្លឹះនិងអតិថិជនរួមនឹងដៃគូ និងភាគច្រើនជាយុវវ័យ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm