នាយឧត្តមសេនីយ៍ ឈុំ សុជាត បំភ្លឺចំពោះការផ្សព្វផ្សាយ​ព័ត៌មានមួយចំនួន​នាំ​ឲ្យ​ប៉ះពាល់​កិត្តយស​ក្រសួងការពារជាតិ

2022/03/12 05:00:49 pm        705

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ បានសេចក្តីបំភ្លឺចំពោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានលើកឡើងថា បុគ្គលឈ្មោះ ហួន សីហា ជាជំនួយការរបស់លោក ហើយបានដើរយកលុយគេជាថ្នូរ នឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ខណៈការផ្សព្វព័ត៌មានមិនច្បាស់លាស់ ហើយនាំឲ្យខូចដល់កិត្តិយសរបស់លោក និងក្រសួងការពារជាតិទាំងមូល។

តាមរយៈហ្វេសបុកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា «នាថ្មីៗនេះ មាន​សារព័ត៌មាន​មួយចំនួន ​បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថា ​ជាជំនួយ​ការ​របស់​ខ្ញុំ ដោយបាន​យកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយ​ជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម»។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា «ខ្ញុំសូមធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះការផ្សព្វផ្សាយ​ដែល​មិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ​ហើយ​សូមបញ្ជាក់ដែរថា​ រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។​ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជា​ទង្វើ​បុគ្គល​សុទ្ធសាធ ​មិនគួរ​មាន​ការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​របស់ខ្ញុំ និងក្រសួងការពារ​ជាតិ​ឡើយ»។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត បាន​ស្នើនិងអំពាវនាវដល់សារព័ត៌មាន​ទាំងអស់ ដែល​បានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការ​កែ​តម្រូវ​នូវ​ការ​ផ្សព្វផ្សាយ​របស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ​នាយឧត្តមសេនីយ៍ ក៏សូមអំពាវនាវ​ដល់​ជន​រងគ្រោះ​ប្តឹង​ទៅស្ថាប័នមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការស្រាវជ្រាវ ដើម្បី​ផ្ដន្ទាទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើសទៅ​តាម​នីតិវិធីច្បាប់​ផងដែរ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm