លោក Biden​ និយាយថា ពិភពលោក​ត្រូវតែ​ខិតខំ​ទប់ស្កាត់​សង្គ្រាមលោកលើកទី៣

2022/03/12 10:12:28 am        1.7 K

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​លោក Joe Biden និយាយ​ថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក និង​អឺរ៉ុប​កំពុង​បំផ្លាញសេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទានបាន​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​របស់​រុស្ស៊ី។​ ​វិធានការ​ក្នុង​សប្តាហ៍​នេះជា​វិធានការ​ថ្មី​បំផុត ​សម្រាប់​ទណ្ឌកម្ម​ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះខ្សោយ និង​ជាស​ញ្ញា​មួយ​ដែលថា​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​ប្រើប្រាស់​ទម្ងន់​ហិរញ្ញវត្ថុ​របស់​ពួកគេ ​ដើម្បី​សងសឹក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។​

​នៅក្នុង​សុន្ទរកថា​នៅ​សេត​វិមាន លោក Biden និយាយថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​ឱ្យប្រាកដថា ​អ៊ុយ​ក្រែន​មាន​អាវុធ​ដើម្បី​ការពារ​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ឈ្លានពាន​។ ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់ថា ទាហាន​អាមេរិកនឹងមិន​ធ្វើសង្គ្រាម​ប្រឆាំងនឹង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។​ ​លោក Biden និយាយថា ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​ណា​តូ និង​រុស្ស៊ីគឺជាសង្គ្រាមលោក​លើក​ទី​៣ ជា​អ្វីដែល​យើង​ត្រូវខិតខំ​ទប់ស្កាត់​។​ ​លោក​ប្រធានាធិបតី​បាន​ធានាថា សង្គ្រាម​របស់​លោក Putin ​លើ​អ៊ុយ​ក្រែ​ន​នឹងមិន​ទទួលបាន​ជ័យជំនះ​នោះទេ ហើយ​ពិភពលោក​បានរួម​គ្នា​ប្រឆាំងការឈ្លានពាន​របស់រុស្ស៊ី និង​គាំទ្រ​ប្រជាជនអ៊ុយ​ក្រែ​ន​។​ ​នៅពេល​សួរថា ​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​គីមី​ដូចដែល​សេត​វិមានបានព្រមាន​ថា ​វា​អាច​នឹង​កើតឡើង​នោះ លោក​ប្រធានាធិ​ប​តី​បាន​និយាយថា រុស្ស៊ី​នឹង​បង់ប្រាក់​ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​ប្រើប្រាស់​អាវុធ​គីមី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm